អត្ថបទ

ទៅស្ទូចត្រី ប៉ុន្តែមិនបាន ត្រឹមត្រីឯណា បានដល់ទឹកប្រាក់ ៤០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ

ភ្នំពេញ៖ មន្ត្រីរាជការនៅ ខេត្តព្រះវិហារម្នាក់ លោក សោ លឹមហេង ឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀល ពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីព្រឹកថ្ងៃទី២៨ ខែតុលាកន្លងទៅ គ្រាដែលលោកនាំប្អូនៗទៅស្ទូចត្រី។

លោកថា “ចិត្តខ្ញុំចេះតែចង់ទៅស្ទូចត្រី នៅបឹងនោះ ប៉ុន្តែទាល់តែព្រឹកថ្ងៃទី២៨ ម៉ោងប្រហែល៩ព្រឹក ទើបខ្ញុំបានទៅស្ទូច។ ពេលស្ទូចមេឃចាប់ផ្តើមក្តៅខ្ញុំ ក៏នឹកចង់ផឹកវើក WURKZ ក៏ដើរទៅទិញនៅតូបដាច់ស្រយាលមួយ ក្បែរនោះ។ ស្រាប់តែគាស់បាន បន្តិចមិនទាន់ដាច់ផង ត្រីវាស៊ីសន្ទូច ខ្ញុំក៏ទុកវើក WURKZ មួយឡែក ដើម្បីដោះសន្ទូច ហើយខ្ញុំក៏មកអ៊ុតម្តងទៀត ស្រាប់តែឃើញ៤០លានរៀល។ អានេះបានគេថា ហេងមែនៗ”។

លោកបញ្ជាក់បន្តថា “ទឹកប្រាក់នេះមក ចំពេលណាស់ ព្រោះថ្ងៃទី២២ វិច្ឆិកានេះ ខ្ញុំត្រៀមខ្លួនចូលរោងការធ្វើ ជាកូនកំលោះហើយ ហើយក៏កំពុងពិបាកចិត្តតិចៗដែរ ថារៀបការហើយចង់ បង្កើតមុខរបរប្រចាំ ត្រកូលមួយជាមួយគ្រួសារថ្មីរបស់ខ្ញុំ គឺលក់គ្រឿងសង្ហារឹមព្រោះគ្រួសារ ខ្ញុំធ្លាប់ជាអ្នកលក់ស្រាប់។ ពេលនេះខ្ញុំអស់បារម្ភហើយ ហើយក៏នឹងត្រៀមខ្លួនក្លាយជាកូនកំលោះ យ៉ាងសប្បាយចិត្តបំផុតដែរ”៕

To Top