អត្ថបទ

ពិតជាខ្លាំងមែន…! Samsung Galaxy ស៊េរី A នៅតែគ្រងតំណែងជា ស្មាតហ្វូន ថ្នាក់កណ្តាល ដែលលក់ដាច់ និងគាំទ្រច្រើនលើសលប់បំផុត ប្រចាំឆ្នាំ ២០១៩!!

ភ្នំពេញ៖ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ យើងហ៊ាននិយាយយ៉ាងច្បាស់ថា ផលិតផលស្មាតហ្វូនផ្សេងៗទៀតទោះបី មានអ្វីតោងក៏តោងមិនជាប់ដែរហើយ ក៏មិនអាចយកឈ្នះក្នុងការដណ្តើម ទីផ្សារស្មាតហ្វូន Samsung Galaxy ស៊េរី A របស់ក្រុហ៊ុន សាមសុង បានដែរ! បើយើងគិតចាប់ពី Samsung Galaxy ស៊េរី A10, A20, A30, A30s, A50, A50s, A70, និង A80 គឺសុទ្ធតែជាស្មាតហ្វូនដែលទទួលបាន ការគាំទ្រយ៉ាងច្រើនលើសលប់ជាទីបំផុតពីសំណាក់ អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូន ទាំងអស់ក៏ដូចជាអ្នកដែលចូលចិត្តប្រើ និងរីករាយជាមួយនឹងបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុន សាមសុង!

នេះយើងនិយាយត្រឹមតែ Samsung Galaxy ត្រកូល A តែប៉ុណ្ណោះ! យ៉ាងណាមិញយើងនៅតែ មិនកោតសរសើរមិនបាន ដែលក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវជម្រើសស្មាតហ្វូនដែល ស្ថិតក្នុងលំដាប់មធ្យមតែងំត្រង់រូបរាង និងបច្ចេកវិទ្យាមិនចាញ់ស្តេច កំពូលស្មាតហ្វូន (Flagship) ប៉ុន្មាននោះទេ!

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថាគិតមកត្រឹមថ្ងៃនេះ Samsung Galaxy ត្រកូល A គឺពិតជាទទួលបានការពេញនិយម និងគាំទ្រច្រើនបំផុត! អ្វីដែលពិសេស និងធ្វើឱ្យ Samsung Galaxy ត្រកូល A អាចក្លាយជាជម្រើសទី ១ក្នុងចិត្ត និងបេះដូងរបស់អតិថិជនទាំងអស់ គឺដោយសារតែ Samsung Galaxy ត្រកូល A ទាំងអស់មានរូប រាងទាក់ទាញស្អាត និងមានតម្លៃសមរម្យផងដែរ។

លោកអ្នកក៏អាចរកជាវ ស្មាតហ្វូន Samsung Galaxy ស៊េរី A គ្រប់ប្រភេទបាននៅតាមហាង ឬដេប៉ូចែកចាយ ទូរស័ព្ទដៃ និងផលិតផលសាមសុងទាំងអស់ក្នុងប្រទេសកម្ពុជា ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមក កាន់លេខ 1800 203 232 !!

To Top