អត្ថបទ

ធ្វើស្រែជិតមួយទសវត្សរ៍ មិនដែលសល់លុយ ៤០​លានរៀលអីក្នុង ខ្លួនសោះ បែរ​​ជា​​មក​មាន​​ដោយសារភេសជ្ជៈប៉ូវ​ កម្លាំង​វើក WURKZ ទៅវិញ

លោក ម៉ៅ ស៊ីម ជាកសិកររស់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង​ គឺជាឧទាហរណ៍ជាក់ស្តែងមួយដែល បង្ហាញថា សំណាងពិតជាមានមែន ក្រោយ​​ពី​​លោក​ត្រូវរង្វាន់ទឹកប្រាក់សុទ្ធ៤០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ  កាលពីពេលថ្មីៗនេះ ។

លោកថា៖ «ពេលដែលខ្ញុំមកពីធ្វើស្រែ អស់កម្លាំង ខ្ញុំគ្មានចង់ធ្វើអីក្រៅ ពីផឹកភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មួយកំប៉ុងទេ។ ដំបូងខ្ញុំទិញតែមួយកំប៉ុងទេ ហើយកំប៉ុងនោះខ្ញុំគាស់ត្រូវឈ្នះ​១ម៉ឺនរៀល។ ខ្ញុំឃើញបែបនេះក៏នឹកចង់ល្បងផ្សង យកសំណាងធំម្តងទៀត ក៏ទៅដូរយកលុយ១ម៉ឺននោះ ទៅទិញវើក WURKZ ថែមមួយកំប៉ុងទៀត។ ចិត្តគិតហើយ តែការពិតគឺស្មានមិនដល់ឡើយ ខ្ញុំគាស់ឆាច់បាន៤០លានរៀល។ គិតៗទៅធ្វើស្រែ​៧ទៅ​៨​ឆ្នាំហើយមិនដែលមានលុយសល់អីទេ បែរមកមានបានដោយសារ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទៅវិញ»។

លោក ស៊ីម កំពុង​គិត​ថា​ លុយ៤០ម៉ឺន​នេះ​ នឹង​យក​ទៅ​​ធ្វើផ្ទះឱ្យបានសមរម្យ ឬ​ទិញគោយន្ត​ដើម្បីទុករកស៊ីជិតៗគ្រាន់បាន ជួប​ជុំប្រពន្ធរបស់​លោក​រាល់ថ្ងៃ ពី​ព្រោះ​បច្ចុប្បន្ន​នេះ​បញ្ហា​ខ្វះ​ខាត​ខាង​ជីវ​ភាព​បង្ខំ​ឲ្យ​លោក​​ត្រូវ​បែក​ពី​ភរិយា​​ជា​ញឹក​ញយ៕

To Top