អត្ថបទ

ទូទឹកកក Samsung Side By Side រចនាឡើង សម្រាប់ជីវិត ដ៏ទាន់សម័យ!

ភ្នំពេញ​៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បច្ចុប្បន្ននេះការជ្រើសរើសទូទឹកកក ដើម្បីប្រើប្រាស់គឺត្រូវតែ ជ្រើសរើស ទូទឹកកកណា ដែលមិនគ្រាន់តែជាទូទឹកកក ប៉ុន្តែថែមទាំងជាទូទឹកកក ដែលមានលក្ខណៈពិសេស និងភាពវៃឆ្លាតបំផុតលើស ពីផលិតផលទូទឹកកកធម្មតា!

ថ្ងៃនេះខ្ញុំសូមណែនាំទូទឹកកក Samsung Side By Side ដែលជាទូទឹកកកដ៏ទំនើប ឆ្លាតវៃ និងស័ក្តិសមបំផុតសម្រាប់គ្រួសារ ដែលទាន់សម័យ។ Side by Side មានការរចនាមកប្លែក ទាក់ភ្នែកយ៉ាងល្អឥតខ្ជោះជាមួយនឹងផ្ទៃទ្វាបិទ បើកមានភាពរលោងចាំង ហាប់ណែន ស្រស់ស្អាត ដែលធ្វើឱ្យបន្ទប់បាយមាន លក្ខណៈកាន់តែស៊ីវីល័យបំផុត និងទាក់ទាញមួយបែបទៀត!

សូមបញ្ជាក់ថា Samsung Side By Side បំពាក់មកជាមួយនឹង បច្ចេកវិទ្យា SpaceMaxTM ដែលផ្តល់ភាពធំទូលាយនៅផ្ទៃខាងក្នុងងាយស្រួល ទុកដាក់ចំណីអាហារ បន្លែត្រី សាច់ បានច្រើន និងមានរបៀបរៀបរយល្អ! ហើយអ្វីដែលកាន់តែពិសេសនោះ គឺបច្ចេកវិទ្យា Deodorizing Filter ដែលមានមុខងារច្រោះយក ក្លិនមិនល្អក្នុទូទឹកកកចេញបានយ៉ាងល្អ ឥតខ្ចោះតែម្តង! ដូច្នេះលោកអ្នកនឹងលែងបារម្ភថាញុំាទឹក ឬទទួលទាន ផ្លែឈើធុំក្លិនឆ្អាបត្រី ឬសាច់ឡើយ!

ប៉ុន្តែទូទឹកកកធំអ៊ីចឹង ដាក់បន្លែត្រីសាច់ ផ្លែឈើបានច្រើនអ៊ីចឹងមិនដឹងស៊ីថាមពល ច្រើនប៉ុនណាទេ មើលទៅ! ទេ…! មិនស៊ីថាមពលច្រើនទេ! Samsung Side by Side គឺមិនគ្រាន់តែស៊ី ថាមពលតិចប៉ុណ្ណោះ ទេប៉ុន្តែថែមទាំងជួយសន្សំសំចៃថាមពលបានច្រើនបំផុតលើស ពីផលិតផលទូទឹកកកដទៃទៀតផងដែរ! ហើយអ្វីដែលពិសេសបំផុតនោះគឺ Samsung Side by Side របស់យើងមាន បច្ចេកវិទ្យាមួយទៀត ដែលផលិតផលទូទឹកកកផ្សេងគ្មាន និងគឺបច្ចេកវិទ្យា FlexZone™ ដែលអាចកំណត់ភាព ត្រជាក់តាមផ្នែកនីមួយៗ និងតាមប្រភេទនៃ របស់ដែល យើងត្រូវការ រក្សាទុកបាន 4 ជម្រើស! មានន័យថាលោកអ្នកអាចកំណត់ សីតុណ្ហភាពសម្រាប់សាច់ដែល អ្នកចង់រក្សាទុកយូរ, ភេសជ្ជៈដែលត្រូវការឱ្យ ត្រជាក់លឿន, សីតុណ្ហភាពត្រឹមត្រូវដែលធ្វើឱ្យបន្លែផ្លែឈើស្រស់បានយូរ និងរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ដដែល។ ឡូយ!!

ដើម្បីជ្រាបឱ្យកាន់តែ ច្បាស់សូមអញ្ចើញ មកទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប
សាមសុង និងដេប៉ូចែកចាយបន្តដែលនៅ ជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មាន បន្ថែមលោកអ្នកអាចទំនាក់ទំនង មកកាន់លេខ៖ 1800 203 232 !!

To Top