អត្ថបទ

មិនខកចិត្តទេ! ៦ចំណុចខ្លាំង អ្នកគួរដឹង មុនទិញ ស្មាតហ្វូន តម្លៃជាង ២០០ដុល្លារ របស់ Huawei

ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួន មួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យ ដែលនិយមស្មាតហ្វូន តម្លៃជាង២០០ដុល្លារ ដោយអមមកជាមួយ ការរចនារូបរាងឥតខ្ចោះ ថែមទាំងសមត្ថភាព មិនធម្មតា។

ខាងក្រោមនេះ គឺជា៦ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម ២៥៩ដុល្លារ ប៉ុណ្ណោះ៖

១. ការរចនាតួខ្លួន៖ តួខ្នងក្រាលដោយកញ្ចក់កោង 3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើអោយស្មាតហ្វូន កាន់តែប្រណិត។ មួយវិញទៀត គឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរ បានត្រឹមត្រូវ លឿន និង ងាយស្រួលប្រើប្រាស់។ បន្តទៀតគឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យា កំពុងពេញនិយម និងទ្រទំងន់ដល់ទៅ 15គីឡូ។

២. អេក្រង់៖ HUAWEI Ultra FullView Display ជាអេក្រង់លាតពេញ គ្មានឆក ទំហំ 6.59អ៊ីង កម្រិតបង្ហាញ FHD+ដោយអេក្រង់លាតនេះ វាកាន់តតែផ្ដល់ភាពងាយស្រួល ពេលលេងអ៊ីនធឺណិត មើលភាពយន្ត និង ពេលលេងហ្គេម។

៣. កាមេរ៉ា AI បីគ្រាប់៖ កាមេរ៉ា គឺជាចំណែកសំខាន់បំផុត សម្រាប់ការប្រើប្រាស់ ប្រចាំថ្ងៃ ដូច្នេះសម្រាប់ប្លង់ទូទៅគឺ Y9s បានបំពាក់ទំហំកាមេរ៉ា 48MP ថតរូបច្បាស់ និង លម្អិត ហើយរូបភាពថត ដែលថតចេញមានខ្នាតធំ ដល់ទៅ 8000×6000 ប្លង់ទូលាយទំហំ8MP ថតរូបទូលាយខ្លាំង ដល់ទៅ 120° វាជួយបង្កើនពន្លឺ ផ្តល់ពណ៌ បានស្រស់ល្អ និង ប្លង់ព្រាលទំហំ 2MP កាត់ព្រាលបានត្រូវចំនុច។ ហើយវាក៏មានមុខងារ ផ្សេងៗទៀត ដូចជា Pro mode, Night mode, Slow-motion, Time-lapse, Light painting, HDR ជាដើម។

៤. កាមេរ៉ា Pop-Up សែលហ្វី៖ សម្រាប់អ្នកដែលចូលចិត្តថតសែលហ្វី ធានាថាត្រូវចិត្ត ជាមួយកាមេរ៉ាផុសឡើង (Pop-up Selfie Camera) ទំហំ 16MP មានបច្ចកវិទ្យា AI ជំនួយពន្លឺ និង ពណ៌ រូបភាពកាន់តែស្អាត មុខងារជំនួយសម្រស់ (Beauty mode) និងមុខងារជំនួយប្លង់ព្រាលខាងក្រោយ។

៥. ថាមពលប្រើប្រាស់៖ ផ្ទុកថាមពលថ្មទំហំ 4000mAh និង ជាមួយរុន្ធ USB ប្រភេទ C បញ្ចូលថ្មតែម្តងប្រើពេញមួយថ្ងៃ។

6. អង្គផ្ទុកទិន្ន័យ៖ HUAWEI Y9s មកជាមួយអង្គចងចាំទំហំ 6GB អង្គផ្ទុកទិន្ន័យដល់ទៅ 128GB និង បន្ថែមអាចបន្ថែមមេម៉ូរីរហូតដល់ 512GB ដែលអាចដំឡើងកម្មវិធី រឺ ហ្គេម និង ទាញយកភាពយន្ត យ៉ាងពេញចិត្តផងដែរ។

សម្រាប់៦ចំណុចខាងលើ ជឿជាក់បានថា វាជាជំនួយសម្រាប់អ្នកកំពុងតែស្វែងរក ស្មាតហ្វូនថ្មី ដែលមានតម្លៃជាង ២០០ដុល្លារប្រសិនបើអ្នកចាប់អារម្មណ៍ លើម៉ូឌែល Huawei Y9s អ្នកអាចស្វែងរកគ្រប់ហាង លក់ទូរសព្ទក្នុងប្រទេសកម្ពុជា ដើម្បីកុម៉្មង់ទុកមុនចំពោះការកុម្ម៉ង់ទុកនឹងទទួលបាន កាតាបស្ពាយក្រោយរបស់ Huawei (Huawei Backpack) និងលេខពិសេសរបស់ Smart ផងដែរ ហើយស្មាតហ្វូននេះ នឹងមកដល់នៅថ្ងៃទី ១២.១២.២០១៩៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top