អត្ថបទ

ខេត្តត្បូងឃ្មុំ ជាគោលដៅ ទី១២ នៃ សិក្ខាសាលា តាមបណ្ដាខេត្ត ឆ្នាំ២០១៩

ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោ ល ដេ ន អេហ្វអិ ក ស៍ លីង ឃែ ភី ថល កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២ ០ ១ ៩បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តត្បូងឃ្មុំ ក្រោម ប្រធាន បទ « អ្វី ជា ការ ជួញ ដូរ ឧបករណ៍ និស្សន្ទ ៖ ការ ត្រៀម ខ្លួន ការ វិនិយោគ និង ការយល់ ដឹង ពាក់ព័ន្ធ ? » ។ ការចូលរួមលើកនេះ គឺជាលើកទី១២ក្នុងឆ្នាំ២០១៩ និងជាលើកទី១៧បើគិតចាប់ពីការកើតឡើងនៃ សិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ 

គោលបំណងសំខាន់ នៃការចូលរួមនេះ គឺដើម្បី ចែករំលែក ចំណេះ ដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋាន ត្រួតពិនិត្យអន្តរការីមូលបត្រនៃ គណៈកម្មការមូលបត្រកម្ពុជា បាន ផ្ដល់ មតិស្វាគមន៍ក្នុង សិក្ខាសាលា នៅខេត្តត្បូងឃ្មុំនេះ ហើយ បាន បង្ហាញពីស្ថានភាព បច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេស កម្ពុជា ក៏ដូចជាគោលជំហររបស់ គណៈកម្មការ មូលបត្រ កម្ពុជាក្នុងការ ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍ និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បាន លើកទឹកចិត្ត ឱ្យវិនិ យោគិន បង្កើន ចំណេះ ដឹង និង ត្រៀម ខ្លួន រួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានផ្ដល់កិត្តិយសប្រកាសបើកកម្មវិធីសិក្ខាសាលាជាផ្លូវការ និងបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យ សេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់ សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ 

តាមរយៈសិក្ខាសាលានេះ លោក ចេង ប៊ុណ្ណារ៉ា ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារ ឧបករណ៍និស្សន្ទ។   

ក្នុងនាមជាវាគ្មិន កិត្តិយស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ ហិរញ្ញវត្ថុ នៃ ក្រុមហ៊ុន ហ្គោ ល ដេ ន អេហ្វអិ ក ស៍ លីង ឃែ ភី ថល បានធ្វើបទបង្ហាញដើម្បី ឱ្យសិក្ខាកាមងាយយល់និងទទួលបាន ចំណេះ ដឹង អំពី ការ វិនិយោគលើ ផលិតផល ឧបករណ៍ និស្សន្ទ ការ ទប់ ស្កាត់ និង ការ កាត់បន្ថយ ហា និ ភ័យ ពី ការ វិនិយោគ និង យុទ្ធ សា ស្រ្ត ល្អ ៗ ដើម្បី ទាញ យក ផល គាប់ប្រសើរ ពី ការ វិនិយោគ ។ ក្រោមការដឹកនាំ របស់គណៈកម្មការ មូលបត្រ កម្ពុជា លោកសំណាង ក៏បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុនក្នុងការបន្តរួមអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរ ដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ ។   

ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោ ល ដេ ន អេហ្វអិ ក ស៍ លីង ឃែ ភី ថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកោះកុងរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរនិង ចែករំលែកចំណេះ ជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មាន បន្ថែម ឬចុះឈ្មោះចូលរួម សិក្ខាសាលាតាម បណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំ តាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666។

To Top