អត្ថបទ

រថយន្ត Porsche Macan 2020 ឡូយអ៊ីចឹងតើ បានក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា ទិញដាក់ជារង្វាន់ ក្នុងក្រវិលកំប៉ុង រូបរាងថ្មី ដល់ទៅ១២គ្រឿង

រង្វាន់រថយន្តដ៏ទំនើប និងឡូយទាន់សម័យ Porsche Macan 2020 ត្រូវបានក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា ប្រកាសជាផ្លូវការ ទិញដាក់ជារង្វាន់ ក្នុងក្រវិលកំប៉ុង ផលិតផលរបស់ខ្លួន សម្រាប់ផ្តល់ជូនអតិថិជន ដែលមានសំណាង។

ទាំងនេះជាហេតុផល ដែលក្រុមហ៊ុនជ្រើសរើស យករថយន្តអាឡឺម៉ង់ដ៏ទំនើប ហើយថ្លៃកប់ពពក សម្រាប់អតិថិជនរបស់ខ្លួន៖

• ជាប្រភេទរថយន្ត SUV ខ្នាតតូចអាចបង្កើនល្បឿនពី ០ដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ៦,៧ វិនាទី និងឈានដល់ល្បឿន លឿនបំផុត គឺ ២២៧គីឡូម៉ែត្រ ក្នុងមួយម៉ោង។

• ស៊ីសាំង ប្រហែល ៨,១ លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

• រចនាឡើង ប្រកបដោយផាសុខភាព បូករួមផ្នែកភ្ជាប់បណ្តាញ និង ស្ថេរភាពនៃការបើកបរ រួមបញ្ចូលទាំង ស្តុបក្រោយ LED ដែលមានទម្រង់ជា 3D និង ប្រព័ន្ធតភ្ជាប់បណ្តាញ ដែលហៅថា Porsche Communication Management System( PSM) ដែលមានអេក្រង់ Touchscreen ទំហំ ១០.៩ អ៊ីញនៅក្នុងរថយន្តស្រាប់។

• ផលិតឡើង នៅរោងចក្រ ប្រទេសអាឡឺម៉ង់ ។ ពីក្រុមហ៊ុនស្រាបៀរកម្ពុជា ថារថយន្ត Porsche នេះពិតជាសក្តិសម ជាមួយនឹងរូបរាងដ៏ប្រណីត របស់ស្រាបៀរកម្ពុជា កំប៉ុងថ្មី ដែលផ្តល់ជូន ទាំងគុណភាព និងសោភ័ណភាព។

គួរជម្រាបថា អតិថិជនស្រាបៀរកម្ពុជា ទាំងអស់ ដែលមានសំណាងឈ្នះរង្វាន់ រថយន្តខាងលើ អាចទំនាក់ទំនងមកកាន់ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា តាមរយៈលេខទូរស័ព្ទ 061/067/069 902 902។ ក្រៅពីរថយន្តដ៏ទំនើប ក្រុមហ៊ុនក៏នឹងផ្តល់ជូន រង្វាន់ទឹកប្រាក់ដូចជា ៥០ លានរៀល ៤០លានរៀល ៥លានរៀល និង៤លានរៀល ផងដែរ៕​ សូមពិសាដោយការទទួលខុសត្រូវ !


To Top
×