អត្ថបទ

រកឃើញជ័យលាភី កីឡារត់ប្រណាំង លក្ខណៈគ្រួសារ ពីក្រុមហ៊ុន​ សាប៊ូដុសខ្លួន ប្រូថិក

ភ្នំពេញ៖ កម្មវិធីរត់ប្រណាំង បែបសប្បាយៗដោយសេរី ជាលក្ខណៈគ្រួសារ និងបើកឲ្យសារធារណជនជាច្រើនចូលរួម ក្រោមការរៀបចំ ដឹកនាំដោយក្រុមហ៊ុន សាប៊ូដុសខ្លួនប្រូថិក នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នាបរិវេណខាងមុខ សណ្ធាគារសុខា បានបញ្ចប់ទៅដោយរលូន និងសម្រេចបានលទ្ធផល ដោយរកឃើញអ្នកឈ្នះ ក្នុងវិញ្ញាសាររត់ប្រណាំង លក្ខណៈគ្រួសារ 3km និង 5km ហើយ ។

ជាលទ្ធផល តាមរយៈកម្មវិធីនេះ យើងបានរកឃើញបេក្ខជន និងក្រុមគ្រួសារជ័យលាភី ទាំង ៣ ចំណាត់ថ្នាក់ សម្រាប់ ២ វិញ្ញាសាហើយ។

សូមអបអរសាទរ ទៅដល់គ្រួសារជ័យលាភី (លក្ខណៈគ្រួសារ 3km) ទាំង ៣ ចំណាត់ថ្នាក់៖

លេខ ១៖ ក្រុមគ្រួសារ លោក HOL VARIN ទទួលបាន ២,៤០០,០០០ ៛
លេខ ២៖ ក្រុមគ្រួសារលោក ផេង ភក្តី ទទួលបាន ១,៤០០,០០០ ៛
លេខ ៣៖ ក្រុមគ្រួសារ លោក LOY SOKLY ទទួលបាន ៦០០,០០០ ៛

សម្រាប់ (វិញ្ញាសា លក្ខណៈបុគ្គល 5km) ទាំង ៣ ចំណាត់ថ្នាក់៖
លេខ ១៖ លោក ឈុន ប៊ុនថន ទទួលបាន ១,៤០០,០០០ ៛
លេខ ២៖ លោក ញ៉ា ភុយភេង ទទួលបាន ១,០០០,០០០ ៛
លេខ ៣៖ NEIL BANCHI ទួលបាន ៦០០,០០០ ៛

សូមបញ្ជាក់ផងដែរថា គោលបំណងសំខាន់បំផុត​ ពីកម្មវិធី គឺដើម្បីលើកទឹកចិត្តខ្ពស់ ដល់សាធារណជនទាំងអស់ ឲ្យស្វែងយល់ និងរីករាយពីពិភពខាងក្រៅ ដោយសេរី។ ប្រូថិក តែងតែជឿជាក់ថា “ពួកយើងរីកចំរើន បាននៅពេលដែលយើង បានស្វែងយល់ ពីពិភពខាងក្រៅដោយសេរី”។

ប្រូថិកនឹងការពារសុខភាពស្បែកអ្នក និងក្រុមគ្រួសារអ្នកប្រឆាំង នឹងបាក់តេរីអាក្រក់ទាំងឡាយ ដូច្នេះលោកអ្នកអាចស្វែងយល់ ពីពិភពខាងក្រៅ ដោយគ្មានក្ដីបារម្ភ ដើម្បីទទួលបាន ការរីកចំរើនទៅមុខ៕

To Top
×