អត្ថបទ

ផលិផលល្បីម៉ាក់ Daikin បង្ហាញវត្តមាន លើទីផ្សារកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញពី តម្រូវការចាំបាច់ក្រុមហ៊ុន Daikin បាននាំយកផលផិតផលម៉ាក Daikin មកធ្វើការចែកចាយលក់ នៅលើទីផ្សាកម្ពុជា។

តំណាងក្រុមបានឲ្យដឹង ក្នុងពិធីសម្ពោធ កាលពីថ្ងៃទី២០ធ្នូ​ នៅមជ្ឈមណ្ឌលកោះពេជ្រ ថា Daikin ផ្តោតសំខាន់ លើអាជីវកម្មម៉ាស៊ីនត្រជាក់ ហើយឈរនៅ ៩០ភាគរយ នៃអាជីវកម្មសរុប ខណៈដែលនៅសល់មាន ៨ភាគរយ នៃអាជីវកម្ម គីមីទាក់ទងនឹងឧស្ម័ន និង ២ភាគរយ នៃអាជី វកម្មផ្សេងទៀត។

Daikin គឺជាក្រុមហ៊ុនផលិត តែមួយគត់ ដែលចូលរួមក្នុងគ្រប់ផ្នែក នៃការផលិត ការលក់ និងសេវាកម្ម នៃផលិតផលម៉ាស៊ីនត្រជាក់ ប្រព័ន្ធនិង ឧស្ម័នជាច្រើន។ ការលក់នៅក្រៅប្រទេស របស់ Daikin ឥឡូវនេះ មានចំនែក ៧៦ ភាគរយនៃប្រាក់ ចំណូលសរុប របស់ Daikin ខណៈដែលក្រុមហ៊ុន កំពុងបន្តពង្រីកអាជីវកម្ម សកលរបស់ក្រុមហ៊ុន។

លោកបន្ត ថាយោងតាមផែនការមេ សម្រាប់ពង្រីកអាជីវកម្មរបស់ Daikin ក្នុងពិភពលោក ទីផ្សារឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ និងភូមា គឺជាចំណុចផ្តោតបន្ទាប់ របស់ក្រុមហ៊ុន។ ដោយសារស្ថេរភាពសេដ្ឋកិច្ច ក្នុងប្រទេស កម្ពុជា និងកំណើន​ផលិតផល ក្នុងស្រុកសរុប ៧ ភាគរយ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ Daikin បានកំណត់ថា ប្រទេសកម្ពុជា មានសក្តានុពលកំណើន នៅក្នុងទីផ្សារ ដែលមានភាពសកម្ម ជាពិសេស នៅក្នុងឧស្សាហកម្មទេសចរណ៍ និងអចលនទ្រព្យ។

ការជ្រៀតចូលម៉ាស៊ីនត្រជាក់ នៅក្នុងទីផ្សារនេះ បញ្ជាក់បន្ថែមទៀត អំពីសក្តានុពលទីផ្សារ ដែលមិនទាន់បានអនុវត្ត។ Daikin មានគោលបំណង ដើម្បីផ្តល់នូវដំណោះស្រាយ ម៉ាស៊ីនត្រជាក់ល្អបំផុត ក្នុងកិច្ចគាំទ្រ វិស័យឧស្សាហក ម្មក្នុងស្រុក ជាពិសេសនៅក្នុងគម្រោងធំៗ និងផ្នែកលក់រាយ តាមរយៈបណ្តាញលក់​របស់ពួកគេ។

តាមរយៈការបង្កើតការិយាល័យ សាខានៅប្រទេសកម្ពុជា ដាយគី អាចផ្តល់នូវការគាំទ្រ សេវាកម្មដែល មានគុណភាព ខ្ពស់ជាបន្តបន្ទាប់ ដូចជាគម្រោងការគាំទ្រ បច្ចេកទេស ការបណ្តុះបណ្តាល និងបន្ទាប់ពីការគាំទ្រ សេវាកម្មកា រលក់ដល់គ្រ ប់ភាគីពាក់ព័ន្ធ​ដូចជាអ្នកតំឡើង អ្នកលក់និងអ្នកម៉ៅការ ទីប្រឹក្សាគម្រោងអ្នករចនា គម្រោងនិងម្ចាស់អគារ។

តំណាងក្រុមហ៊ុន ក៏បានឲ្យដឹងទៀតថា Daikin មានគោលបំណងបណ្តុះបណ្តាល ធនធានមនុស្សដែលមាន ទេពកោសល្យក្នុងស្រុក តាមរយៈសិក្ខាសាលា ដែលផ្តល់នូវចំណេះដឹង អំពីផលិតផល បច្ចេកទេសនិងការប្រើប្រាស់ ក៏ដូច ជាស្តង់ដារសេវាកម្ម ប្រកបដោយគុណភាព។ ជាមួយនេះ Daikin អាចកសាងរូបភាពអាជីព ហើយក្នុងពេលតែ មួយជាមួយការពង្រីក ការយល់ដឹង អំពីគុណភាពរបស់ Daikin ទៅកាន់ទីផ្សារ។ នៅទីបំផុតអតិថិជន នឹងមាន ការរំពឹងខ្ពស់ លើប្រសិទ្ធភាព និងគុណភាព នៃម៉ាស៊ីនត្រជាក់ ធ្វើអោយប្រសើរឡើង នូវទីផ្សារទាំងមូល។

Daikin មានផលិតផល Inverter ដ៏មានប្រសិទ្ធិភាពខ្ពស់ និងអាចជឿទុកចិត្តបាន សម្រាប់ការប្រើ ប្រាស់ក្នុងលំនៅដ្ឋាន ជាមួយនឹងប្រភេទម៉ាស៊ីន និងប្រពន្ធ័ម៉ាស៊ីនដ៏សំបូរបែប និងសន្សំសំចៃបានខ្ពស់ បើប្រៀបនឹ ងម៉ាស៊ីនត្រជាក់ជំនាន់មុន។

សម្រាប់ការប្រើប្រាស់ ក្នុងពាណិជ្ជកម្ម Daikin បានបង្កើតបច្ចេកវិទ្យាសង់ត្រាល VRV ចាប់តាំងពីឆ្នាំ ១៩៨២ នៅប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក Daikin បានវិនិយោគឥតឈប់ឈរ នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីកែលម្អផលិតផល ដែលមានស្រាប់ និងអភិវឌ្ឍបច្ចេកវិទ្យាថ្មី។ បច្ចេកវិទ្យា VRV-A និង X ចុងក្រោយ ក៏ត្រូវបានកែលម្អបន្ថែមទៀត ដើម្បីកាត់បន្ថយ ការប្រើប្រាស់ថាមពល ប្រកបដោយប្រសិទ្ធភាព។

Daikin ក៏ជាអ្នកផ្តល់នូវ ដំណោះស្រាយ ដែលផ្តោតសំខាន់ លើប្រព័ន្ធគ្រប់គ្រង ខ្យល់ខាងក្នុងគេហដ្ឋាន ដ៏មានគុណភាព។ ម៉ាស៊ីនត្រជាក់ រួមចំណែកប្រហែល ៥០ ភាគរយ នៃការប្រើប្រាស់ថាមពល របស់អាគារ ដែលធ្វើ ឱ្យវាមាន​សារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនប្រសិទ្ធភាព ការគ្រប់គ្រងថាមពល របស់អាគារ។

ជាមួយនឹងដំណោះស្រាយ គ្រប់គ្រងឧបករណ៍ បញ្ជាជាច្រើនអាចត្រូវបានប្រើ ដោយស្វ័យប្រវត្តិ ដើម្បីចៀសវាងការខ្ជះខ្ជាយ ដែលមិនចាំបាច់ នៃម៉ាស៊ីនត្រជាក់ ពីអាកប្បកិរិយារបស់អ្នក ប្រើប្រាស់ដូចជាកំណត់ សីតុណ្ហភាព ទាបពេក ឬភ្លេចបិទម៉ាស៊ីនត្រជាក់។ ជាមួយផលិតផល មានប្រសិទ្ធភាពទាំងអស់នេះ និងការគ្រប់គ្រងឆ្លាតវៃ Daikin មានទំនុ កចិត្តក្នុងការកាត់បន្ថយ ថ្លៃដើមថាមពល​នៅលើទីផ្សារ។

បច្ចុប្បន្ននេះ ការផ្តោតសំខាន់ របស់ការិយាល័យសាខា Daikin ប្រចាំព្រះរាជាណាចក្រកម្ពុជា គឺផ្តល់ជូននូវសេ វាកម្មបន្ទាប់ពីការលក់ ដ៏ល្អឥតច្ចោះ។ Daikin មានបណ្តាញចែកចាយដ៏ល្អ ដើម្បីផ្តល់នូវការផ្តត់ផ្គង់ ក្នុងស្រុក។ បាន បង្កើតឡើងយ៉ាងល្អ ក្នុងគោលបំណងដើម្បីគាំទ្រ ដល់ការសាកសួរក្នុងស្រុក។ Daikin មានវត្តមាននៅព្រះរាជា ណាចក្រ កម្ពុជាជាមួយ និងការផ្តល់ជូននូវគុណភាព និងសេវាកម្មផ្នែកម៉ាស៊ីនត្រជាក់ ដ៏ល្អឥតខ្ចោះ។

ក្រុមហ៊ុន Daikin ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩២៤ ហើយបន្ទាប់ពីបង្កើតបាន ៩៥ ឆ្នាំ ផលិតផល Daikin ឥឡូវត្រូវបានលក់ នៅក្នុងប្រទេសជាង ១៥០ ។ មាននិយោជិក ៧៦.០០០ នាក់កំពុង ធ្វើការនៅតាមមូលដ្ឋាន ផលិតកម្មចំនួន ១០០ ទូទាំងពិភពលោក និងមានក្រុមហ៊ុន បុត្រសម្ព័ន្ធចំនួន ២៩១៕

To Top