អត្ថបទ

អ្នកព្រៃវែង៖ “ដីមួយដុំនេះ​ ម្តាយទុកជាកេរឱ្យកូនហើយ” ក្រោយឈ្នះ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង WURKZ

ឳពុកម្តាយគ្រប់រូប រមែងចង់សន្សំទ្រព្យ ទុកជាកេរឱ្យកូន ចុះបើឳពុកម្តាយ ជាអ្នកមិនសូវមានលទ្ធភាព គាត់ម៉េចនឹងអាចគិត ដល់ថាមានកេរ ចែកដល់កូនៗរបស់គាត់។ នេះជារឿងពិត របស់លោកស្រី វន មី ដែលមិនធ្លាប់រំពឹងថា ថ្ងៃណាមួយគាត់អាចនឹងមាន ទ្រព្យសម្បត្តិចែក ឱ្យកូនទាល់តែសោះ ប៉ុន្តែពេលនេះ គាត់បានទិញដីមួយប្លង់ សម្រាប់ជាកេរដល់កូនៗរបស់គាត់ ក្រោយឈ្នះទឹកប្រាក់ ៤០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ។

លោកស្រីបញ្ជាក់ថា « ប្រាក់៤០លានរៀល មួយជីវិតហើយ ខ្ញុំមិនធ្លាប់កាន់ទេ ឥឡូវនេះមានលុយច្រើនក្នុងដៃ ខ្ញុំនឹងយកទៅទិញដីស្រែមួយប្លង់ ទុកជាកេរឱ្យកូន៤នាក់របស់ខ្ញុំ ព្រោះគ្មានអីចែកឱ្យកូនទេ និង សល់ខ្លះទុកបើករបរ លក់ឥវ៉ាន់ចាប់ហួយផងដែរ»។

គួរបញ្ជាក់ថា កសិករនៅភូមិជំរៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែងរូបនេះ បានត្រូវរង្វាន់ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZកាលពីរសៀលថ្ងៃទី ២១ ធ្នូកន្លងទៅថ្មីៗនេះ។ ក្រោយឈ្នះរង្វាន់ គាត់ក៏បានទិញភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ ៣កេសថែមទៀត ចែកអ្នកភូមិ ដែលមកជួយអបអរសាទរ គាត់នៅថ្ងៃនោះ៕

To Top
×