អត្ថបទ

អ្នកជាវ ស្រាបៀរកម្ពុជា សម្រាប់អាពាហ៍ពិពាហ៍ សូមត្រៀមផ្ទៀង សន្លឹកឆ្នោត ឈ្នះរង្វាន់ម៉ូតូ Zoomer X និងចិញ្ចៀនពេជ្រ ចុងសប្តាហ៍នេះ

ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសឲ្យគូស្នេហ៍ ឬស្វាមីភរិយា ដែលបានជាវ ស្រាបៀរកម្ពុជា សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ របស់ខ្លួនកន្លងមក ត្រៀមសន្លឹកឆ្នោត ដែលមានក្នុងដៃ ដើម្បីផ្ទៀងផ្ទាត់ ជាមួយលទ្ធផលចាប់រង្វាន់ ម៉ូតូ Zoomer X ចំនួន ១០០រង្វាន់ និងចិញ្ចៀនពេជ្រ ចំនួន ១០រង្វាន់ នៅថ្ងៃអាទិត្យទី១៩ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ក្នុងកម្មវិធីប្រដាល់ Mas Fight លើកញ្ចក់ទូរទស្សន៍ ថោន ចាប់ពីម៉ោង៣ ដល់៦ល្ងាច។

លោកស្រីបន្តទៀតថា «លទ្ធផលនៃការចាប់រង្វាន់នេះ​ ក៏នឹងត្រូវបង្ហាញជូន នៅលើទំព័រហ្វេសប៊ុក ស្រាបៀរកម្ពុជា ព្រមទាំងសារព័ត៌មាន ដើមអម្ពិល និងFreshnews នៅ២ថ្ងៃបន្ទាប់ផងដែរ។ ដូច្នេះគូស្នេហ៍ ឬ ស្វាមីភរិយា ដែលខកខាន មិនបានផ្ទៀងផ្ទាត់ផ្ទាល់ ក្នុងកម្មវិធីតាមកញ្ចក់ទូរទស្សន៍ សូមតាមដាន លើប្រព័ន្ធផ្សព្វផ្សាយ ទាំង៣ខាងលើ»។

លោកស្រី បញ្ជាក់ផងដែរថា «អ្នកដែលមានឈ្មោះឈ្នះរង្វាន់ខាងលើ សូមត្រៀមឯកសារសំខាន់ៗចាំបាច់ ដែលរួមមានលិខិតអាពាហ៍ពិពាហ៍ លិខិតអញ្ជើញភ្ញៀវ កន្ទុយសន្លឹកឆ្នោត រូបថតកូនកំលោះកូនក្រមុំ អត្តសញ្ញាណប័ណ្ណ ទាំង២នាក់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ បើករង្វាន់ជាមួយក្រុមហ៊ុន»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top