អត្ថបទ

តើអ្នកត្រៀមខ្លួន ហើយឬនៅ ដើម្បីស្តែងចេញ នូវការតាំងចិត្តដ៏មោះមុត របស់អ្នក? ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ ដ៏ធំបំផុត Tiger Street Football 2020 បានបើកឆាក ប្រកួតនៅប្រទេសកម្ពុជា!

ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football ឆ្នាំថ្មី ឆ្នាំ២០២០ រដូវកាលទី ៨ បានចាប់ផ្តើម ហើយព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះបានរៀបចំឡើងនៅតាមបណ្តា ប្រទេស នៅតំបន់អាស៊ីដូចជាវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាពិសេសនៅកម្ពុជាយើងដោយ ការប្រកួត បាល់ទាត់នឹងធ្វើឡើង នៅ៨ខេត្តក្រុងទូទាំង ប្រទេស។

ជើងឯកនឹងមានឱកាសប្រកួតផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ចាប់ថ្ងៃទី ២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១ ខែ មីនា ២០២០ ខាងមុខនេះ។

Tiger Street Football នេះជាឱកាស នេះជាទីលានប្រកួតសំរាប់ យុវជនកម្ពុជា ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក បង្ហាញមហិច្ឆិតា សេចក្តីក្លាហាន និងទេពកោសល្យដ៏លេចធ្លោតាមរយៈបាល់ទាត់នៅទីនេះ ។

Tiger Street Football មិនត្រឹមតែបង្ហាញស្ទីលលេង បាល់ទាត់ដ៏អស្ចារ្យថែមទាំង មានសកម្មភាពសប្បាយរីករាយ ជាច្រើនទាំង លើទីលាននិង ក្រៅទីលានដូចជា ការលេងហ្គេមកម្សាន្ត បាល់ទាត់សប្បាយៗ មានការប្រគំតន្រ្តីកាន់តែធំជាង មុនដោយ មានការអញ្ជើញចូលរួមសម្តែងពីសំណាក់ តារាល្បីៗ រួមជាមួយកម្មវិធី កម្សាន្តសប្បាយៗ ជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំង ឲ្យព្រឹត្តិការណ៍ នេះកាន់តែ ជក់ចិត្ត និងដក់ជាប់អារម្មណ៍ ដល់អ្នកទស្សនា។

សូមមើលកាលវិភាគប្រកួត និងទស្សនាការផ្សាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុករបស់យើង!

• ១១ – ១២ មករា ២០២០ នៅខេត្តកំពង់ស្ពឺ
• ១៧, ១៨, ១៩ មករា ២០២០ នៅខេត្តសៀមរាប
• ២៥-២៦ មករា ២០២០ នៅក្រុងប៉ោយប៉ែត
• ៣១ មករា, ០១-០២ កុម្ភៈ ២០២០ នៅខេត្តបាត់ដំបង
• ០៨-០៩ កុម្ភៈ ២០២០ នៅខេត្តកំពង់ចាម
• ១៥-១៦ កុម្ភៈ ២០២០ នៅខេត្តព្រះសីហនុ
• ២២-២៣ កុម្ភៈ ២០២០ នៅខេត្តតាកែវ
• ២៦, ២៧, ២៨ កុម្ភៈ ២០២០ នៅកោះពេជ្ររាជធានីភ្នំពេញ
• និងការប្រកួតផ្តាច់ព្រ័ត្រ នៅខាងមុខបរិវេណសាល មហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ។

Tiger Street Football 2020 គឺជាឆ្នាំទី ៨ នៃព្រឹត្តិការណ៍បាល់ទាត់ ដ៏ធំបំផុត ដែលមានក្រុមចូលរួមកាន់តែច្រើន ដោយរំពឹងថា ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការ ប្រកួតវគ្គជម្រុះតាមតំបន់។ ៦៤ ក្រុមកំពូល នឹងចូលរួម ការប្រកួតផ្តាច់ព្រ័ត្តជាមួយនឹង ក្រុមកំពូលៗ ដើម្បីប្រកួតដណ្តើមយកពានជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្តនៅ ខាងមុខបរិវេណសាល មហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពី ព្រឹតិ្តការណ៍ Tiger Street Football 2020 និងវិធីចូលរួមព្រឹតិ្តការណ៍ពិសេសនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ https://m.facebook.com/tigerbeerKH/

ដើម្បីទស្សនាវីដេអូឃ្លីបព្រឹត្តិការណ៍ Tiger Street Football 2020 សូមចូលទៅកាន់៖
តំណលីង៖ ១.https://www.facebook.com/watch/?v=2483957058487846
២. https://www.facebook.com/watch/?v=2214335065536582

សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ!

To Top