អត្ថបទ

តោះចូលរួម ទាំងអស់គ្នា ក្នុងការប្រកួត ក្បាច់រាំបែប K-Pop ពីកម្មវិធី SAMSUNG AWESOME CHALLENGE!

(ភ្នំពេញ) ថ្ងៃទី 31 ខែមករា ឆ្នាំ ២០២០៖ អ្នកណាខ្លះចូលចិត្តរាំ? ស្រឡាញ់ក្រុមរាំតំណាងផលិតផល សាមសុង ប្រចាំព្រះរាជាណាចក្រកម្ពុជា OMG? មានអ្នកណាខ្លះចង់បានទូរស័ព្ទស្មាតហ្វូនជំនាន់ ចុងក្រោយស៊េរី Samsung Galaxy A51? ហើយអ្នកណាខ្លះមានក្តីសុបិនចង់ទៅចូលរួមទស្សនាការប្រគំតន្ត្រី K-POP ដោយផ្ទាល់?  

ឥឡូវនេះគឺត្រូវប៉ាន់តែម្តង…រកអុសប្រទះចង្ក្រាន្តហ្គាសហើយ…!  ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុនសាមសុង នឹងផ្តល់ជូនការប្រកួតក្បាច់រាំក្នុងកម្មវិធី SAMSUNG AWESOME CHALLENGE ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តទៅចូលរួមទស្សនាការប្រគំតន្រី្ត K-POP នៅបរទេសដោយផ្ទាល់ និងឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូនស៊េរី A ជំនាន់ចុងក្រោយ Samsung Galaxy A51 ដែលទើបតែចេញលក់ផ្លូវការពីពេលថ្មីៗនេះ និងរង្វាន់ជាច្រើនទៀត! 

ធ្វើម៉េចទៅបានចូលរួមប្រកួតនេះបានទៅហ្ន៎? កុំបារម្ភអី! លក្ខខណ្ឌចូលរួមលេងងាយៗ ដោយអ្នកចូលរួមលេងទាំងអស់គ្រាន់តែអនុវត្តតាមចំណុចដូចខាងក្រោម៖

1.  បេក្ខជនតម្រូវអោយមានគ្នាច្រើនបំផុត 6 នាក់ក្នុងមួយក្រុម ឬម្នាក់ឯងក៏បាន 

2.  បេក្ខជនតម្រូវអោយរាំបទ Dance Awesome ដូចឧទាហរណ៍ក្នុង   Link https://bit.ly/2Ga95Soនេះ៖ (អាចបំបែកក្បាច់រាំបាន)។ ឬអាចទស្សនាវីដេអូរបៀបរាំបានតាម Link https://bit.ly/36iBccA

3.  ថតវីដេអូការរាំ Dance Awesome រួចបង្ហោះលើ Facebook ឬផេក ផ្ទាល់ខ្លួនជា Public ដោយវាយពាក្យ៖#danceAwesomeKH#SamsungAwesomeChallenge (បញ្ជាក់៖ សមាជិកក្នុងក្រុមត្រូវមានវត្តមាននៅក្នុងវីដេអូនេះ)

4.  បេក្ខជនតម្រូវអោយត្រៀមបទភ្លេច និងក្បាច់រាំតាមចង្វាក់ Kpop ណាមួយដើម្បីទុកប្រកួតក្នុងថ្ងៃផ្តាច់ព្រ័ត្រ 

5.  បេក្ខជនចំនួន 10ក្រុម នឹងត្រូវបានវាយតម្លៃ និងជ្រើសរើសដោយ អ្នកជំនាញ Kpop, អ្នកតំណាងក្រុមហ៊ុនសាមសុង និងក្រុមរាំOMG 

6.  ការប្រកាសនៃជម្រើសទាំង 10 ក្រុមនឹងធ្វើឡើងនៅថ្ងៃទី 13 ខែកុម្ភៈ 2020 តាម ហ្វេសប៊ុក ផេកផ្លូវការរបស់សាមសុង

7.  ពេលវេលានៃការប្រកួតផ្តាច់ព្រ័ត្រ និងទីកន្លែង ក្រុមហ៊ុននឹងជំរាបជូននៅពេលខាងមុខ ក្រោយពេលការរីករាលដាលនៃមេរោគCoronaVirus 2020 ត្រូវបានបញ្ចប់ និងមានសុវត្ថិភាពសំរាប់ទស្សនិកជន។ 

8.  អ្នកឈ្នះរង្វាន់ធំត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី 6 ខែឡើងទៅគិតចាប់ពីថ្ងៃធ្វើដំណើរ។

9.  កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ +ធានារ៉ាប់រងក្នុងការធ្វើដំណើរ+ ការធ្វើដំណើរទៅកម្មវិធី + អាហារជាបន្ទុកចំណាយរបស់ក្រុមហ៊ុន សាមសុង!

10.  អ្នកឈ្នះរង្វាន់ធំក្នុងករណីអ្នកឈ្នះនៅតាមបណ្តាខេត្ត ថ្លៃធ្វើដំណើរមកភ្នំពេញ, ការស្នាក់នៅ និងអាហារជាបន្ទុកចំណាយផ្ទាល់ខ្លួន!

11.  រង្វាន់ទាំងអស់មិនអាចប្តូរជាសាច់ប្រាក់បានទេ!

12.  រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោតដោយពុំបាច់ជូនដំណឹងជាមុន

13.  លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

* រង្វាន់ដែលទទួលបាន៖

– ជ័យលាភីលេខ 1 ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POPដូចជា Blackpink នៅបរទេស!

– ជ័យលាភីលេខ 2 ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

– ជ័យលាភីលេខ 3 ៖ទូរទស្សន៏សាមសុនង 32’’ ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

– ជ័យលាភីលេខ 4 ដល់លេខ 10 ៖ ឆ្នាំងសាក Wireless Battery Pack   ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

អ៊ីចឹងសូមកុំឱ្យឱកាសដ៏មហាអស្ចារ្យ និងរំភើបនេះកន្លងផុតឱ្យសោះ! ដូច្នេះសម្រាប់បេក្ខជនក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុងទាំងអស់មានបំណងចង់ចូលរួមប្រកួតកុំភ្លេចរួសរាន់ហាត់រាំ និងធ្វើតាមការណែនាំរបស់យើង! សាមសុង សូមជូនពរឱ្យបេក្ខជនទាំងអស់សំណាងល្អ និងរីករាយទាំងអស់គ្នា! សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន  Samsung ហ្វេសប៊ុក ផេក៖https://www.facebook.com/SamsungCambodia/ ឬ https://www.facebook.com/OMG.girlsdancecrew/ 

លក្ខខណ្ឌទាំងឡាយត្រូវបានអនុវត្ត!

To Top