អត្ថបទ

ក្រុមហ៊ុន អូ អឹម ស៊ី បញ្ចេញ Suzuki Smash V និង NEX.II ម៉ូដែល ២០២០ លក់ព្រមគ្នា!

ម៉ូតូស៊េរីថ្មីពីរម៉ូដែលគឺ Suzuki Smash V និង Suzuki NEX.II ស៊េរីថ្មីឆ្នាំ 2020 បានបញ្ចេញលក់ នៅលើទីផ្សារជាផ្លូវការហើយ ចាប់ពីល្ងាចថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០២០នេះតទៅ តាមរយៈពិធីដែលបានរៀបចំឡើង ដោយក្រុមហ៊ុន អូ អឹម ស៊ី សហការជាមួយ រោងចក្រសូហ្សូគី ប្រចាំប្រទេសកម្ពុជា ។

តាមការគូសបញ្ជាក់ពីលោក Nubuo Kidokoro នាយករោងចក្រ Cambodia Suzuki Motor ប្រចាំប្រទេសកម្ពុជាបានអោយដឹងថា Smash V ម៉ូដែលថ្មីនេះមានការរចនាយ៉ាងស្រស់ស្អាត ជាមួយកំលាំងម៉ាស៊ីន ១១៣សេសេ បំពាក់តែមថ្មីអក្សារ Smash ប្រភេទ ៣D កុងទ័ររចនាថ្មីភ្លឺច្បាស់ ងាយស្រួលមើលទិន្នន័យ អមដោយចង្កៀងមុខ ភ្លឺរលោងផ្តល់នូវសុវត្ថិភាពដល់អ្នកបើកបរ ។ Smash V មានឃ្លុបក្រោមកែបធំទូលាយ និងចំណុះធុងសាំង រហូតដល់ 4.5លីត្រ ខណៈដែលម៉ាកផ្សេង ពុំមានចំនុចទាំងពីរនេះទេ ។

កាន់តែងាយស្រួល Smash 113cc បំពាក់នូវហ្វ្រាំងមុខប្រភេទបូម ដែលពិតជាផ្តល់នូវសុវត្ថិភាពដល់អ្នកបើកបរពិសេសនៅរដូវភ្លៀង ។ ជាមួយគ្នានេះដែរ NEX.II ម៉ូដែលថ្មីឆ្នាំ 2020 ត្រូវបានរចនាយ៉ាងស្រស់ស្អាត ជាមួយពណ៌ថ្មីគឺ ពណ៌ម៉ាត់ទឹកប្រាក់ភ្លឺរលោង និងប្រភេទពីរពណ៌ ដែលមានតែសំរាប់ទីផ្សារប្រទេសកម្ពុជា តែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ទាំងម៉ូដែល Smash V  និង NEX.II សុទ្ធតែទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ពិសេសបងប្អូន តាមបណ្តាខេត្តនានា ដែលនិយមប្រើប្រាស់ម៉ូដែលចង្កឹះលេខ ។ ជាក់ស្តែងជាមួយកំលាំងខ្លាំង រហូតដល់ 113cc ធ្វើអោយ SmashV មានការពេញនិយម និងផ្តល់ការបើកបរប្រកបដោយទំនុកចិត្ត ពិសេសការបើកបរ នៅលើផ្លូវឆ្ងាយ។

ជាចុងបញ្ចប់លោក Nubuo Kidokoro តំណាងភាគីជប៉ុនសង្ឃឹមថាម៉ូដែលទាំងពីរនេះ នឹងធ្វើអោយការលក់ ម៉ូតូ Suzuki ក្នុងប្រទេសកម្ពុជា កាន់តែមានកំណើនថែមទៀត៕

To Top