អត្ថបទ

មណ្ឌលកំពង់ចាម Tiger Street Football 2020 ក្រុមកំពង់ចាម FC គ្រងជើងឯក

កំពង់ចាម៖ ក្រុមបាល់ទាត់កំពង់ចាម FC បានក្លាយជាជើងឯក ប្រចាំមណ្ឌលខេត្តកំពង់ចាម ដែលជាមណ្ឌលទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 បន្ទាប់ពីឆ្លងកាត់ ការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេល២ថ្ងៃ និងប្រកួតវគ្គផ្តាច់ព្រ័ត្រយកឈ្នះ ក្រុមបាល់ទាត់ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជាមួយលទ្ធផល២ទល់១ ដែលជាលទ្ធផល តានតឹងបំផុត។

លោក តូ វណ្ណ ថាន់ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានលើកឡើងថា ទម្រាំក្រុមរបស់ខ្លួនបានក្លាយជាម្ចាស់ ជើងឯកប្រចាំមណ្ឌលកំពង់ចាមនេះបានត្រូវឆ្លងកាត់ ការប្រកួតយ៉ាងស្វិតស្វាញជាមួយក្រុមខ្លាំងៗ ជាច្រើន ហើយកក្តាដែលជម្រុញឲ្យក្រុម ជោគជ័យ គឺកើតឡើងពីការរួបរួមសាមគ្គីគ្នា លេងក្នុងទម្រង់យល់ចិត្តគ្នា។ អនុប្រធានក្រុមបាល់ទាត់កំពង់ចាម FC បានប្តេជ្ញាចិត្តថា និងបន្តខិតខំប្រឹងបង្កើនការហ្វឹកហាត់ ទ្វេដងបន្ថែមទៀត នៅវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ គឺប្រជុំដោយជើងខ្លាំងមកពីគ្រប់ខេត្ត ដែលសុទ្ធសឹងជាឧបសគ្គនៃដំណើរឆ្ពោះទៅដណ្តើមតំណែង ជើងឯកប្រចាំឆ្នាំ។

ក្រុមបាល់ទាត់កំពង់ចាម FC ដែលជាជើងឯកប្រចាំមណ្ឌល ខេត្តកំពង់ចាម ទទួលបានរង្វាន់ លើកទឹកចិត្ត១៥០០ដុល្លារ ក្រុមបាល់ទាត់ ផ្ទះល្វែង ម៉ារីសា អេហ្វស៊ី ជើងឯករងទទួល បានរង្វាន់១០០០ដុល្លារ ក្រុមបាល់ទាត់ កុកស ចំណាត់លេខ៣ ទទួលបានថវិកា៥០០ដុល្លារ ក្រុមបាល់ទាត់ MEMBER FOX A ជាប់ចំណាត់លេខ៤ទទួលបាន ថវិកា២០០ដុល្លារ និង៣ក្រុមទៀត មានក្រុមបាល់ទាត់ KING LION, JUSTICE FT និងក្រុមបាល់ទាត់អ្នកប្រម៉ាញ់ទីក្រុងឈ្នះកៅអីឡើង ទៅប្រជែងវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ។

សូមជម្រាបថា Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ មានខេត្តចូលរួមចំនួន៦ មានស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ចាមម្ចាស់ ផ្ទះសរុប៧៧ក្រុម ហើយសម្រាប់មណ្ឌល កំពង់ចាមនេះ សម្រាំងជ្រើសរើសយកតែក្រុម ខ្លាំងចំនួន៧ប៉ុណ្ណោះឡើង ទៅប្រកួត វគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯក នៅរាជធានីភ្នំពេញ មានឱកាសប្រគួត ផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួត នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ស្តែងចេញនូវការតាំងចិត្ត ដ៏មោះមុត របស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ៕

ពិសាដោយការទទួលខុសត្រូវ!

To Top