អត្ថបទ

ជីប ម៉ុង លែន ធ្វើកម្មវិធីដ៏ធំ នៅផ្សារទំនើប ជីប ម៉ុង Noro Mall ក្នុងទិវានៃ ក្តីស្រឡាញ់ឆ្នាំនេះ

ភ្នំពេញ៖ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចនទ្រព្យឈានមុខគេ ក្នុងប្រទេសកម្ពុជា នឹងធ្វើកម្មវិធី មួយដ៏ធំ ដែលមានឈ្មោះថា “Love @ Condo” ក្នុងទិវានៃ ក្តីស្រឡាញ់ឆ្នាំ ២០២០ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៤-១៦ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅផ្សារទំនើបជីប ម៉ុង Noro Mall វេលាម៉ោង ៩ព្រឹក រហូតដល់ ៩យប់ ជាមួយប្រូម៉ូសិនបញ្ចុះ តម្លៃទៅលើការទិញខុនដូ និងមានផ្តល់ រង្វាន់ពិសេសៗ ជាច្រើនទៀតផង។

កម្មវិធីនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណង ចែករំលែកភាពរីករាយនិង ក្តីស្រឡាញ់ តាមរយ:ការផ្តល់ជូនយ៉ាងពិសេស លើការបញ្ចុះតម្លៃប្រភេទខុនដូ រហូតដល់ ៥% និង ប័ណ្ណទឹកប្រាក់ $១០០០ ទៀតផង។

កាន់តែពិសេស! លោកអ្នកក៏អាចមកចូលរួម ដើម្បីលេងហ្គេមផ្សេងៗ ដើម្បីឈ្នះរង្វាន់ ថតរូប ឬ បង្ហាញក្តីស្រឡាញ់ទៅកាន់មនុស្សជាទីស្រឡាញ់របស់លោកអ្នក ឬ ក៏អាចមកចូលរួមដើម្បីទស្សនា ការសម្តែងពីតារាកិត្តិយសរបស់យើង គឺលោក សាយ ម្ចាស់បទ “ងប់ងល់” និង “សារភាពស្នេហ៍តាមខ្យល់” បានផងដែរ។

ដូច្នេះអតិថិជនអាចមកចូលរួម ដើម្បី ទស្សនាម៉ូត ឬ សាកសួរព័ត៌មានបន្ថែមអំពីលំនៅឋាន ឬ ខុនដូ របស់ជីប ម៉ុង លែន ដោយសេរី នៅទីតាំងកម្មវិធីផ្ទាល់។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូល ទៅកាន់ទស្សនា Facebook Page តាមរយៈ https://www.facebook.com/Chipmonglandcondo/ ឬ 061 997 888

To Top