អត្ថបទ

ហេតុអ្វីកម្មវិធី ផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់ លីកកំពូល អង់គ្លេស របស់ក្រុម Manchester City បែរជាស្រាបៀរ កម្ពុជា ប្រើប្រាស់ ក្លោងទ្វា ចូលផាប់ នីមួយៗ មានឈ្មោះ Etihad Stadium ទៅវិញ

ភ្នំពេញ៖ អតិថិជន និង អ្នកគាំទ្រដែលបានចូលរួម កម្មវិធីទស្សនាការផ្សាយផ្ទាល់ ការប្រកួតបាល់ទាត់លីកកំពូលអង់គ្លេស ដោយមានការសម្តែងជូនពិសេសពីក្រុមតូច SWSB និង ក្រុម Mustache Band ផងនោះអាចនឹងចាប់អារម្មណ៍ថា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បានតុបតែងក្លោងទ្វា​នៅតាមផាប់ នីមួយៗ ដោយមាន ឈ្មោះ Etihad Stadium ដែលបង្កប់នូវចម្ងល់ថា តើឈ្មោះនោះមានន័យ ដូចម្តេច។

Etihad Stadium គឺជាកីឡដ្ឋានបាល់ទាត់ ដ៏ធំ និង ល្បីលំដាប់លេខរៀងទី ៦ សម្រាប់ការប្រកួតក្របខណ្ឌ Premiere League នៅចក្រភពអង់គ្លេស ដែលស្ថិតក្នុងទីក្រុង Manchester ហើយក៏ជាកន្លែងហ្វឹកហាត់បាល់ទាត់ ជាប្រចាំរបស់ក្លឹប Manchester City និង ការប្រកួតផ្សេងៗ រាល់ពេលដែលក្រុម Manchester City ធ្វើជាម្ចាស់ផ្ទះផងដែរ។

កីឡដ្ឋាន Etihad ត្រូវបានសាងសង់ឡើង នៅឆ្នាំ ២០០២ ដើម្បីទទួលរៀបចំប្រកួតអូឡាំពិក នៅឆ្នាំនោះ ហើយកីឡដ្ឋាននេះអាចផ្ទុកអ្នកចូលរួមទស្សនាផ្ទាល់ រហូតដល់ ៥៥,០៩៧ នាក់ ដោយឡែកនៅពេលបច្ចុប្បន្នកីឡដ្ឋានមួយនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ ប្រកួតជើង​ ឯកកីឡាប្រដាល់ពិភពលោក និងប្រកួតលីកបាល់ឱបចក្រភពអង់គ្លេស ផងដែរ។

កីឡដ្ឋាន Etihad នេះត្រូវបាន សាងសង់ឡើង​ដោយចំណាយថវិកាជាង ១៤៤ លានដុល្លារអាមេរិក ក្រោយមកកីឡដ្ឋាននេះទទួលបានការកោត សរសើលើរចនាបថរបស់ខ្លួន និងឈ្នះបានពានរង្វាន់ពី វិទ្យាស្ថានភូមិន្ទនៃស្ថាបត្យកម្ម អង់គ្លេស ឆ្នាំ២០០៤ និងពានរង្វាន់លើការច្នៃប្រឌិតថ្មីឆ្នាំ២០០៣ ពីវិទ្យាស្ថានវិស្វកម្មសំណង់ សម្រាប់ការរចនា ប្រកបដោយ ភាពពិសេស។

កីឡដ្ឋាននេះក៏បើកទទួលស្វាគមន៍ ភ្ញៀវចូលទស្សនាជាប្រចាំផងដែរគឺ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ពីម៉ោង ១០: ៣០ នាទីព្រឹកតទៅដោយគ្រាន់តែបង់ថ្លៃ សំបុត្រចូលទស្សនា តម្លៃប្រហែល ២៣ ដុល្លារអាមេរិកក្នុងម្នាក់ សម្រាប់មនុស្សពេញវ័យ។ ដោយសារតែភាពល្បីល្បាញរបស់ក្លឹប និង ប្រាក់ចំណូលដែលរកបាន ពីការចូលទស្សនា ការលក់វត្ថុអនុស្សាវរីយ៍ និង ភាពជាដៃគូសហពាណិជ្ជកម្មផ្សេងៗ របស់ក្លឹបបានធ្វើអោយក្លឹប Manchester City ជាក្លឹបល្បីខ្លាំងមួយ លើពិភពលោក។

ដូច្នេះក្នុងនាម ស្រាបៀរ កម្ពុជា ជាដៃគូល្អឥតខ្ចោះ មួយរបស់ក្លឹបទើបស្រាបៀរ កម្ពុជាលើក យកក្លោងទ្វាររបស់​ ក្លឹបអោយអ្នកគាំទ្រ បានស្គាល់៕

To Top
×