អត្ថបទ

អ្នកជិតខាង នៅស្រុកព្រៃឈរ ចូលរួមត្រេកអរ ដូចគេហែកឋិន ក្រោយឮគេស្រែកថា ឈ្នះ៥០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង WURKZ

មិនចេះតែរកបានងាយឯណា ៥០លានរៀល សម្រាប់មនុស្សទូទៅ ប៉ុន្តែសម្រាប់លោកស្រី សែម ស្រស់ រស់នៅឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម អាចរកបានក្រោយ គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុង ដោយងាយស្រួល។

លោកស្រីរៀបរាប់ថា «កាលពីថ្ងៃទី២៨ មករា ម៉ោងប្រហែល៦ល្ងាច ខ្ញុំគាស់វើក WURKZ ឆាច់មកគេដាក់ថា៥០លានរៀល។ ពេលនោះ ខ្ញុំឡើងទន់ដៃទន់ជើង អស់កម្លាំងរលីង តែមានកម្លាំងស្រែកថា ខ្ញុំត្រូវ៥០លានហើយ។ ស្រាប់តែអ្នកជិតខាង គេនាំគ្នារត់ ស្រមករកខ្ញុំឡើង អ៊ូអែពេញផ្ទះ ដូចគេហែកឋិន ព្រោះមិនធ្លាប់បានឃើញ អ្នកឈ្នះរង្វាន់ធំបែបនេះ នៅស្រុកខ្ញុំ»។

បើតាមអ្នកម្តាយកូនបីរូបនេះ បានប្រាប់ថា គាត់នឹងយកលុយ៥០លានរៀលនេះ ទីមួយយកទៅសង បងប្អូនថ្លៃខ្ចីទិញម៉ូតូឱ្យកូនកាល ពី២ខែមុន ហើយសស់ប៉ុន្មាន នឹងយកទៅធ្វើផ្ទះលើដីដែលម្តាយ របស់អ្នកស្រីចែកឱ្យ ព្រោះរាល់ថ្ងៃអ្នកស្រី និងកូនៗ ស្នាក់នៅជាមួយម្តាយ មិនទាន់មានលទ្ធភាព សង់ផ្ទះមួយដោយឡែក នៅឡើយទេ៕

To Top