ភ្នំពេញ៖ ក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលា ស្តីពីការ “លក់ពី០ ទៅ ១០០” ដើម្បីចែករំលែកចំនេះដឹង នឹងក្បួនគ្រប់គ្រងអាជីវកម្មទៅកាន់ តំណាងចែកចាយទាំងអស់ ដែលមាននៅក្នុងក្រុមហ៊ុន Justeen Miracle ជាពិសេសនោះអោយពួកគាត់កាន់តែពូកែលក់ ជាងមុនទៅទៀត ។
នៅក្នុងកម្មវិធីខាងលើនេះផងដែល ក៏មានការផ្តល់ពានរង្វាន់ ទៅតំណាងចែកចាយឆ្នើមៗ ជាង ១៨រូបផងដែរ។
លោកស្រី ម៉ុក ទិព្វរាសី នាយិកាក្រុមហ៊ុន Justeen Miracle ដែលជាក្រុមហ៊ុន ទទួលសិទ្ធិនាំចូល និងចែកចាយផលិតផល Justeen Miracle នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា ការរៀបចំសិក្ខាសាលាមួយនេះ គឺដើម្បីចែករំលែកចំណេះដឹងដែលលោកស្រីមាន និងគន្លឹះជោគជ័យ ពីការលក់អនឡាញទៅកាន់តំណាងចែកចាយ អោយទទួលបានជោគជ័យ ជាពិសេសនោះ តំណាងចែកចាយ នៅក្នុងក្រុមហ៊ុន Justeen Miracle គឺសុតសឹងតែជាស្រ្តីមេផ្ទះ ហេតុនេះហើយទើបលោកស្រី ចង់បង្វឹកពួកគាត់ អោយកាន់តែខ្លាំងជាងមុន ក្នុងអាជីពជាអ្នកលក់ អនឡាញម្នាក់ អោយទទួលបាន ជោគជ័យនៅក្នុងទីផ្សារ ប្រទេសកម្ពុជា។
លោកស្រីបានបន្តថា សំរាប់ផលិតផល នៅក្នុងក្រុមហ៊ុន Justeen Miracle ចាប់ផ្តើមលក់បាន ៣ ឆ្នាំមកហើយតែនៅក្នុងឆ្នាំនេះទទួលបានជោគជ័យខ្លាំងជាងឆ្នាំមុនព្រោះតំណាងចែកចាយ ក៏ចេះតែកើន ហើយតំណាងចែកចាយ នីមួយៗពួកគាត់ សុតតែមានលុយទិញផ្ទះ ទិញដី ទិញពេជ្រ ទិញឡាន នេះហើយក៏ជាកម្លាំងចិត្តមួយ ដែលជម្រុញអោយក្រុមហ៊ុន Justeen Miracle កាន់តែរីកចម្រើន មកដល់បច្ចុប្បន្ននេះ។
នាយិកាក្រុមហ៊ុន Justeen Miracle បានបញ្ជាក់ថា គ្រប់តំណាងចែកចាយ នៅក្រុមហ៊ុន Justeen Miracle គឺសុតសឹងតែជាស្រ្តី មេផ្ទះសាមញ្ញាម្នាក់ ពោលពួកគាត់មិនសូវមានមុខមាត់ នៅក្នុងសង្គមទាល់តែសោះ តែបន្ទាប់ពីគាត់ក្លាយទៅជា តំណាងចែកចាយ ក្រុមហ៊ុន Justeen Miracle មកគឺពួកគាត់វិវត្តន៍ ខ្លួនកាន់តែខ្លាំង ដែលពីមួយថ្ងៃទៅមួយថ្ងៃតំណាងចែកចាយនីមួយៗ ពួកគាត់សុតតែទទួលបានជោគជ័យខ្លាំង នៅលើទីផ្សារ ហើយពួកគាត់ ជាស្រ្តីមេផ្ទះទេតែរកចំណូល បានរាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ។
គួររំលឹកដែលថា សំរាប់សិក្ខាសាលាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការចំណាយ សម្រាប់ការរៀបចំកម្មវិធី គឺជាថវិកាផ្ទាល់ខ្លួន របស់លោកស្រីទាំងអស់ ហើយលោកស្រីក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១០លានរៀល ទៅកាន់មន្ទីពេទ្យគន្ធបុប្ផាផងដែរ៕