អត្ថបទ

ក្រុមហ៊ុនផលិតទឹកក្រូច អាយស៍កូឡា នឹងរៀបចំអោយមានជំនួបគ្នារវាងក្រុមតូច SMALLWORLD SMALLBAND ជាមួយអ្នកគាំទ្រពួកគេ នៅថ្ងៃសុក្រនេះ

ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ កូឡា នឹងរៀបចំជំនួបរវាងតារាចម្រៀង Original Song គឺ SMALLWORLD SMALLBAND ក្រុមតូច និង ប្រិយមិត្តគាំទ្ររបស់ពួកគេ នៅថ្ងៃសុក្រ ទី ២១ កុម្ភៈ ខាងមុខនេះចាប់ពីវេលាម៉ោង ៤ រសៀលនៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី ៣ ដើម្បីជាកិច្ចស្វាគមន៍ដល់មុខងារថ្មីរបស់ពួកគេក្នុងនាមជាទូតសុឆន្ទៈ ផ្លូវការតំណាងម៉ាកផលិតផលទឹកក្រូច អាយស៍ កូឡា។ 

លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបរាប់ពីកម្មវិធីគោល មួយចំនួនថា៖ « នៅក្នុងកម្មវិធីនេះនឹងមានការប្រកាសស្វាគមន៍ជាផ្លូវការ និង អបអរសាទរនូវការចាប់ផ្តើម ភាពជាដៃគូរវាងទឹកក្រូច IZE Cola និង SMALLWORLD SMALLBAND ក្រុមតូចការប្រគំតន្ត្រី និង ថតរូបជាមួយអ្នកគាំទ្រ និង កាដូអនុស្សាវរីយ៍ផ្សេងៗពីក្រុមតូចផងដែរ »។

លោកស្រីក៏សូមគោរពអញ្ជើញប្រិយមិត្តដែលគាំទ្រ SMALLWORLD SMALLBAND ក្រុមតូចអោយមកចូលរួមដោយសេរីជាភ្ញៀវកិត្តយស និង ជាសាក្សីនៃការស្វាគមន៍ជាផ្លូវការនៃមុខងារថ្មី ជាទូតសុឆន្ទៈតំណាងទឹកក្រូចអាយស៍ កូឡា របស់យើង។

To Top