អត្ថបទ

សង្ឈឹមប្រាក់ខែប្តី នៅម៉ាឡេ យកដោះបំណុលគេ មានឯណា បែរជាមកបាន ពីភេសជ្ជៈប៉ូវកម្លាំង WURKZ ១កំប៉ុងវិញ

លោកស្រី វ៉ាត ភី កសិករនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានគាស់ឈ្នះ៥០លានរៀល​ ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃ១៣ ខែកុម្ភៈកន្លងទៅ ធ្វើឱ្យម្តាយកូនបីរូប អាចយកទៅប្រាក់សងថ្លៃដី ដែលទើបនឹងទិញ មិនទាន់បានមួយខែ ស្រួលបួលផងនោះ។

លោកស្រីថា «ប៉ុន្តែ៥០លានបានពីវើកនេះ ខ្ញុំនឹងយកទៅសងបំណុលដី ទំហំ២ហិកតាកន្លះ ដែលទើបទិញនៅខ្វះលុយគេ ប្រហែល៥០០០ដុល្លារ។ ហើយសល់ប៉ុន្មាន នឹងទិញដីស្រែ១ ហិកតាទៀត ទុកចែកឱ្យកូនតែម្តង ព្រោះនេះរាប់ថា ជាទ្រព្យសំណាងប្រចាំជីវិតហើយ»។

លោកស្រីរំឭកការឈ្នះថា «ខ្ញុំឱ្យកូនទៅទិញវើក WURKZ ១កំប៉ុង ពេលដំបូងកូនគាស់អ៊ុតមើល នៅផ្ទះលក់ចាប់ហួយ ដល់តែឃើញលេខ៥០ ស្រាប់តែកូនវារត់មកផ្ទះវិញ ស្រែកហៅខ្ញុំឱ្យមកជួយអ៊ុត។ ដល់តែគាស់ដាច់ប៉ាច់ចេញ ៥០លានរៀល។ ខ្ញុំធ្លាប់តែរំពឹង ប្រាក់ខែប្តី ដែលទៅធ្វើការនៅម៉ាឡេស៊ី យកមកសងគេ តែដឹងអីបែរជា ១កំប៉ុងពីវើក WURKZ ជាអ្នកដោះបន្ទុកនេះទៅវិញ»៕

To Top