អត្ថបទ

ហ្វេនៗ ពេញចិត្តស្តូកហ្មង ជាមួយកម្មវិធី ស្វាមគមន៍ក្រុមតូច ជាទូតសុឆន្ទៈ របស់ទឹកក្រូចអាយស៍

សំឡេងហ៊ោកញ្ជ្រៀវ និងទឹកមុខសប្បាយរីករាយ ពីអ្នកគំាទ្រ SMALLWORLD SMALLBAND ក្រុមតូច ក្នុងឱកាសនៃការប្រកាសស្វាគមន៍ ជាផ្លូវក្រុមចម្រៀងនេះ ជាទូតសុឆន្ ទៈរបស់ទឹកក្រូចអាយស៍ បានបញ្ជាក់យ៉ាងច្បាស់ អំពីការពេញចិត្ត និងត្រេកអរជាមួយ នឹងព្រឹត្តិការណ៍នេះ។

កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ ដែលមកចូលរួមកម្មវិធីបានឱ្យដឹងថា៖ «ខ្ញុំរំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ ដើម្បីបានជួបបងៗ ក្រុមតូច។ អីដែលសំខាន់ បានជួបគាត់ផ្ទាល់ ហើយបានកាដូឡើងច្រើន និងហត្ថលេខាទៀត»។

សម្រាប់ហ្វេនម្នាក់ទៀត លោក តារាវុធ បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នេះថា៖ « និយាយទៅ ខ្ញុំពេញចិត្តការរៀបចំទាំងអស់ របស់ក្រុមហ៊ុន ផលិតទឹកក្រូចអាយស៍ ព្រោះអីខ្ញុំហ្នឹងហើយ ជាអ្នកចូលចិត្តញុំា ទឹកក្រូចអាយស៍ ហើយចូលចិត្តក្រុម SMALLWORLD SMALLBAND ខ្លាំងហ្មង។ អីចឹងមកថ្ងៃនេះចំណេញខ្លាំង ហើយសប្បាយខ្លំាង»។

ចំណែក លោក រ៉ុងសុភីដេវីដ សមាជិកក្រុម SMALLWORLD SMALLBAND ក្រុមតូចវិញបានឱ្យដឹងថា៖ «ខ្ញុំពិតជារីករាយ ដែលក្រុមខ្ញុំ ត្រូវបានជ្រើសរើស ជាទូតសុឆន្ទៈ របស់ទឹកក្រូចអាយស៍ ដែលជាភេសជ្ជៈកូឡា ដែលទទួលបាន ការគំាទ្រខ្លាំង ហើយពួកយើងទាំង៤នាក់ នឹងនាំមកនូវការកម្សាន្ត ដែលដឹកនាំដោយ ទឹកក្រូចអាយស៍តាមរយៈការប្រគំតន្រ្តី និង ព្រឹត្តិការណ៍ផ្សេងៗផងដែរ»៕ 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×