អត្ថបទ

ទូតសុឆន្ទៈភេសជ្ជៈប៉ូវកម្លាំងវើក WURKZ Gabriel Jesus វាយ​បក ​​ក្រុមយក្ស​អេស្ប៉ាញ ជួយ​Man City យក​ជ័យ​ជម្នះ ​យប់​មិញ​

ក្រុម​ Manchester City យក​ឈ្នះ​ក្រុម​​យក្ស​ Real Madrid ១-២​ កាល​ពី​យប់រំលងអាធ្រាត្រ​ ថ្ងៃទី​២៧ ខែកុម្ភៈ​ ក្នុង​ការ​ប្រកួតលើទីលានប្រកួតកីឡដ្ឋាន Berabeu ហើយ​គ្រាប់បាល់១គ្រាប់​​នៅនាទីទី​៧៨ ទម្លាយ​​សំណាញ់​ទី​ដោយ​​ទូតសុឆន្ទៈភេសជ្ជៈប៉ូវកម្លាំងវើក WURKZ គឺ​កីឡាករ​ Gabriel Jesus។ 

ការជួបគ្នា​លើកចុងក្រោយនេះ ក្រុម Man City បានរកគ្រាប់បាល់ពីរគ្រាប់យកឈ្នះ ២ទល់នឹង១ ដោយកីឡាករ Gabriel Jesus និង​កីឡាករ Kevin De Bruyne ​នៅនាទីទី៨៣។ 

លទ្ធផលនេះបានធ្វើឱ្យក្រុម Man City ដែល​ជា​ក្រុម​ភ្ញៀវ​មាន​គ្រាប់​បាល់​នាំ​មុខ។ Man City និង​ Real Madrid នឹង​ជម្រះ​បញ្ជី​​ ក្នុង​ជើង​ទី​ពីរ​ នៅឯកីឡដ្ឋាន Etihad ថ្ងៃអង្គារ ទី​១៧ ខែមីនាខាង​មុខ។

​ក្រុមទាំងពីរជាក្រុមខ្លាំងដូចគ្នាដូច្នេះហើយគ្រាប់បាល់នីមួយៗដែល​រកបានគឺ​ដោយលំបាកណាស់ ប៉ុន្តែ​ក៏​ទាក់​ទាញ​អ្នកស្នេហាកីឡាបាល់ទាត់នៅស្ទើរទូទាំងពិភពលោកធ្វើ​ការ​​តាម​ដានដោយ​យក​ចិត្តទុកដាក់បំផុតផង​​ដែរ៕

To Top