អត្ថបទ

Kevin De Bruyne កីឡាករតំណាង ស្រាបៀរ កម្ពុជា សាងប្រវត្តិសាស្រ្តស៊ុតប៉េណាំងទីស៊ីក្រុមម្ចាស់ផ្ទះលើទីលាន Berabeu

កីឡាករ Kevin De Bruyne របស់​​ Manchester City ដែល​ជា​កីឡាករ​តំណាង​​ ស្រាបៀរ កម្ពុជា ត្រូវ​បាន​ជ្រើស​រើស​ជា​​កីឡាករ​លេង​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​ (Man of the Match) លើទីលាន Berabeu កាលពីរំលងអាធ្រាត្រថ្ងៃទី ២៧ កុម្ភៈ។ 

ក្នុងការ​ប៉ះ​គ្នារវាង Man City និង Real Madrid កីឡាករ Kevin De Bruyne បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​​​នៅនាទី​ទី​៨៣ យក​ឈ្នះ​ក្រុម​អេស្ប៉ាញ​​មួយ​នេះ បន្ទាប់​ពី​មិត្តរួមក្រុមរបស់ខ្លួន​​តាម​បាន​ស្មើ​១​ទល់​នឹង​១នៅនាទីទី​៧៨។ 

ក្រៅ​ពីជួយ​ស្វែង​រក​​គ្រាប់​បាល់​ជ័យ​ជម្នះ​ Kevin De Bruyne ​ជួយ​​​​ចែក​​បាល់ និងដឹក​នាំ​ការ​លេង​​របស់​​ក្រុម​ក្នុង​ការ​ប្រកួត​នោះ​បាន​យ៉ាង​ល្អ។ Man ​City កំពុង​មាន​​គ្រាប់​បាល់​​នាំ​មុខ Real Madrid។ ជំនួបបន្ទាប់​រវាង​ក្រុម Man City និង​ Real Madrid នឹងធ្វើឡើង​នៅកីឡដ្ឋាន Etihad ថ្ងៃអង្គារទី​១៧ ខែមីនា ខាង​​មុខ៕

To Top