អត្ថបទ

ក្រុមខ្លាំង OV Mal FC ឈ្នះជើងឯកពានរង្វាន់ Tiger Street Football 2020 ជាលើកទី៣

ភ្នំពេញ៖ ក្រុមខ្លាំង OV Mal FC ឈ្នះជើងឯកពានរង្វាន់ Tiger Street Football 2020 មណ្ឌលភ្នំពេញ ក្រោយយកឈ្នះលើក្រុម Downtown FC នៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ប្រផិតប្រផើយ៣ទល់២។ ចំណែកឯក្រុមទទួលបាន ចំណាត់ថ្នាក់លេខ៣ គឺ ក្រុម 3G FC ក្រោយពីឈ្នះ ក្រុម VANDASAK ក្នុងលទ្ធផល៥ទល់៣។

កីឡាករ លោក ចាន់ថា លីដា ប្រធានក្រុមបាល់ទាត់ OV Mal FC បានលើកឡើងថា សម្រាប់មណ្ឌលរាជធានីភ្នំពេញនេះ ចាប់តាំងពីក្រុមខ្លួន បានចូលរួមមក គិតទាំងក្នុងឆ្នាំ២០២០នេះ ជាការឈ្នះជើងឯកប្រចាំមណ្ឌលភ្នំពេញជាលើក ទី៣ ដែលលើកទី១ក្នុងឆ្នាំ២០១៦ និងលើកទី២ក្នុងឆ្នាំ២០១៧។

ប្រធានក្រុមរូបនេះ បង្ហាញអារម្មណ៍រីករាយជាខ្លាំង ដែលក្រុមរបស់ខ្លួនបានឈ្នះបាន តំណែងជើងឯកប្រចាំមណ្ឌល បន្ទាប់ពីបាត់ ឱកាសគ្រងតំណែងជើងឯក ចំនួន២ឆ្នាំកន្លងមក។ កីឡាករ លោក ចាន់ថា លីដា បានអះអាងថា ការឈានដល់ក្រសោមដំណែង ជើងឯកប្រចាំ មណ្ឌលភ្នំពេញជាថ្មីបាន ដោយសារតែក្រុមសាមគ្គីគ្នាលេង ដោយភាពស៊ីសង្វាក់គ្នា។

ក្នុងនាមប្រធាន ក្រុម លោកបានប្តេជ្ញាចិត្តរក្សាសាមគ្គីភាព ក្នុងក្រុមឲ្យបានល្អ ឈានទៅដណ្តើមបានតំណែងជើងឯក វគ្គផ្តាច់ព្រ័ត្រ Tiger Street Football 2020 និងទឹកប្រាក់១៥០០០ដុល្លារ។ សម្រាប់ប្រាក់រង្វាន់ ក្រុមលេខ១ បាន១៥០០ដុល្លារ ក្រុមលេខ២ ទទួលបាន១០០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារ និងក្រុមលេខ ៤ទទួលបាន២០០ដុល្លារ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា មណ្ឌលភ្នំពេញនេះ នឹងយកក្រុមដល់ទៅ១២ ដើម្បីលេងវគ្គផ្ដាច់ព្រ័ត្រទូទាំង ប្រទេសសរុប៦៤ក្រុម។ ការប្រកួត នឹងចាប់ផ្ដើម នៅថ្ងៃ២៩ ខែកុម្ភៈ ចាប់ពីម៉ោង៨ព្រឹកនេះតទៅរហូតដល់ល្ងាចថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ទើបស្វែងរកឃើញជើងឯកទូទាំង ប្រទេសបាន ដែលមានប្រាក់រង្វាន់ សរុបរហូត ដល់៥ម៉ឺនដុល្លារ។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។

ពិសាដោយការទទួលខុសត្រូវ!

To Top