អត្ថបទ

វគ្គផ្តាច់ព្រ័ត្រដ៏រំភើបអស្ចារ្យ នៃព្រឹត្តិការណ៍ TIGER STREET FOOTBALL នាចុងសប្តាហ៍នេះ នៅរាជធានីភ្នំពេញ ក្រោមវត្តមាន បង្ហាញខ្លួនគាំទ្រ តាមអនឡាញ របស់កំពូល កីឡាករ RIO FERDINAND

ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២០ ក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នាចាប់នៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football ព្រឹត្តិការណ៍នេះបាននាំមក ជាថ្មីម្តងទៀតនូវ សកម្មភាពប្រកួតដ៏ស្វិតស្វាញខ្លាំងក្លានៅលើទីលាន កីឡាហ្វុតសាលដ៏ល្បីល្បាញនៅក្នុងខេត្តក្រុងចំនួន ៨ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលមានជាង ៦៧៧ ក្រុមនិងកីឡាករជាង ៤៧៣៩ នាក់ចូលរួមប្រកួតគាំទ្រយ៉ាង ច្រើនក្នុងឆ្នាំ ២០២០ ដ៏អស្ចារ្យនេះ។

ព្រឹត្តិការណ៍ Tiger Street Football កាន់តែធំនិងអស្ចារ្យដែលទទួលបាន ការពេញនិយមនៅតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ នេះជាទីលានមួយដែលផ្តល់ឱកាសសំរាប់យុវជនដែលមាន ទេពកោសល្យក្នុងស្រុក ដើម្បីបញ្ចេញសមត្ថភាព ជំនាញ និងសេចក្តីក្លាហានរបស់ខ្លួន ដើម្បីសម្រេចនូវមហិច្ឆិតា និងក្តីសុបិន្តរបស់ខ្លួន។ មានក្រុមកីឡាកឆ្នើមចំនួន ៦៤ ក្រុមចូលរួមប្រកួតប្រជែងមកដណ្តើម ពានរង្វាន់ក្នុងវគ្គផ្តាច់ព្រ័ត្រ។

កាន់តែអស្ចារ្យនោះ គឺការប្រកួតផ្ទាល់ រវាង ក្រុមជើងឯកTiger Street Football ឆ្នាំ ២០២០ និងកីឡាករបាល់ទាត់ថ្នាក់ជាតិ ជាមួយតារាសំដែងដ៏ល្បីរួមគ្នាក្រុម មានការលេងហ្គេមបាល់ទាត់ សប្បាយសប្បាយ ជាច្រើនដើម្បីទទួលបានសំភារៈកីឡាស្អាតៗ មានការបោះពុម្ពឈ្មោះ លើអាវកីឡាយកភ្លាមៗ និងការផ្តល់ ជូនបទពិសោធន៍ ដ៏អស្ចារ្យក្នុងក្លឹបទឹកកកTiger Crystal Igloo មានគំនូរសិល្បៈគូរភ្លាមៗ នៅបាល់ ជាពិសេស មានកាន់តែក៏ក្រើកមានការ ប្រគំតន្ត្រីរយៈពេល ៣ ថ្ងៃ ចូលរួមដោយកំពូលតារាល្បីៗ ជាច្រើនរូបចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០។

ព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ មានការគាំទ្រពីវីរៈបុរសបាល់ទាត់របស់ ប្រទេសអង់គ្លេសគឺ លោក Rio Ferdinand ដែលបំពេញតួនាទី ជាអ្នកតំណាងផ្សព្វផ្សាយ ព្រឹត្តិការណ៍នេះ ហើយលោកត្រូវបានចាត់ទុក ជាកីឡាករបាល់ទាត់ ដែលបានឈ្នះ ពានរង្វាន់ជាច្រើន និងជាខ្សែការពារ ដ៏ឆ្នើមផងដែរ។

លោក Rio Ferdinand នឹងចូលទស្សនាវគ្គផ្តាច់ព្រ័ត្រនេះ តាមអនឡាញ លោកមាន ប្រសាសន៍ថា “ខ្ញុំពិតជាមានការសោកស្តាយ យ៉ាងខ្លាំង ដែលខ្ញុំមិនអាចចូល រួមផ្ទាល់ជាមួយអ្នកទាំងអស់គ្នានា ចុងសប្តាហ៍នេះក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Tiger Street Football។ ដោយសារមានការរីករាលដាល នូវមេរោគ កូរ៉ូណាថ្មីទូទាំងពិភពលោក ខ្ញុំបានសម្រេចចិត្តជៀសវាង ការធ្វើដំណើរទៅកាន់ប្រទេសក្រៅ។

ខ្ញុំទន្ទឹងរង់ចាំមកទស្សនាប្រទេសកម្ពុជា ជាលើកដំបូងសម្រាប់រូបខ្ញុំក្នុងថ្ងៃណាមួយ និងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំសូមសម្តែងនូវការ សោកស្តាយយ៉ាងខ្លាំង និងសុំការអធ្យាស្រ័យ និងការយោគយល់ពីបងប្អួនទាំងអស់ដែល ចូលរួមក្នុងកម្មវិធីនេះ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់បងប្អូន មិត្តអ្នកគាំទ្រទាំងអស់នៅកម្ពុជា ដែលបន្តគាំទ្ររូបខ្ញុំនិងការយោគយល់របស់អ្នក ខ្ញុំសូមកោតសរសើរ និងសូមជូនពរកីឡាករ ទាំងអស់មានសំណាងល្អក្នុង ការប្រកួតខាងមុខនេះ។ ខ្ញុំទន្ទឹងរង់ចាំទស្សនាកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នេះ នៅលើទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ ហើយសង្ឃឹមថានឹងមានឱកាសម្តងទៀត មកទស្សនា ប្រទេសកម្ពុជាក្នុងពេលឆាប់ៗ នេះដោយមានការគាំទ្រពីស្រាបៀរថៃហ្គ័រ”។

លោក Rio Ferdinand នឹងមានវត្តមានគាំទ្រ ការប្រកួតនេះពីចម្ងាយតាម អនឡាញដើម្បី បង្ហាញសេចក្តីសាទរគាំទ្រ កីឡាករបាល់ទាត់ និងបង្ហាញពីការប្តេជ្ញាចិត្តមោះមុត របស់ខ្លួនចំពោះ ព្រឹត្តិការណ៍ Tiger Street Football ជាទីលានមួយសម្រាប់ ពួកគេបញ្ចេញសមត្ថភាព និងការតាំងចិត្តដ៏មោះមុត ក្នុងការ សម្រេចនូវមហិច្ឆិតា និងក្តីស្រមៃរបស់ខ្លួន។ លោកនឹងចូលរួមវគ្គសម្ភាសន៍ ផ្ទាល់ជាមួយអ្នកសារព័ត៌មាន ក្នុងស្រុក ធ្វើឡើងនៅថ្ងៃសុក្រទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ៦:៣០ ល្ងាច ( ១១ ព្រឹកតាម ម៉ោងតំបន់ GMT ) ។

លោកក៏នឹងចូលរួមក្នុងការធ្វើវីដេអូដែល បង្ហាញសារគាំទ្រដល់ ក្រុមកីឡាករចំនួន ៦៤ ក្រុមចុងក្រោយដែលបានឈាន ទៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើម យកកៅអីជាក្រុមកំពូលឈ្នះ ពានជើងឯក និងអបអរសាទររដូវកាលឆ្នាំ ដ៏អស្ចារ្យមួយទៀត សម្រាប់ព្រឹត្តិការណ៍ Tiger Street Football ប្រចាំឆ្នាំ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ Tiger Street Football ឆ្នាំ ២០២០ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH.

រីករាយពិសាស្រាបៀរ ថៃហ្គ័រ ដោយទំនួលខុសត្រូវ!

To Top