អត្ថបទ

ក្រុមហ៊ុន Midea ដាក់សម្ពោធឲ្យប្រើប្រាស់ ម៉ាស៊ីនត្រជាក់ ១យប់ ១គីឡូវ៉ាត់

ភ្នំពេញ ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន Midea បានរៀបចំធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ម៉ាស៊ីនត្រជាក់ ១យប់ ១គីឡូវ៉ាត់ ព្រមទាំងថ្លែងអំណរគុណ ដល់ដៃគូរសហការណ៍ ក្នុងឆ្នាំ២០១៩ ហើយពិធីនេះធ្វើឡើងនៅ ដឹព្រេនៀ សេនធ័ សែនសុខ។

ក្រុមហ៊ុន Midea គីជាក្រុមហ៊ុននាំចូលគ្រឿងអេលិចត្រូនិចប្រើប្រាស់ក្នុងផ្ទះ មានដូចជា ៖ ទូរទឹកក ម៉ាស៊ីនបោកសំលៀកបំពាក់ ម៉ាស៊ីនត្រជាក់ និងគ្រឿងអេលិចត្រូនិចផ្សេងៗទៀត ដែលប្រើបា្រស់ក្នុងផ្ទះបាយ។

នាឱកាសនោះដែរ លោក Owen Xu នាយគ្រុមគ្រង់របស់ក្រុមហ៊ុន Midea បានថ្លែងថា «នៅឆ្នាំ ២០២០ នេះ Midea បានផលិតនូវ ម៉ាស៊ីនត្រជាក់ស៊េរីថ្មី Breezeless ដែលប្រើប្រាស់ថាមពលអគ្គិសនី ត្រឹមតែ១យប់ ១គីឡូវ៉ាត់ ដែលបានបំពាក់បច្ចេកវិទ្យាថ្មី ម៉ាស៊ីនត្រជាក់ស៊េរីថ្មី Breezeless ឆ្នាំ២០២០ មានសមត្ថភាពខ្ពស់ ព្រមទាំងមានមុខងារជាច្រើនផងដែរ»។

លោកបញ្ជាក់ថា Midea នឹងបន្តបង្កើតផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ផ្តល់នូវគុណភាពល្អ នឹងសេវាកម្មរហ័សដល់អតិថិជនទាំងអស់។លោកថា Midea ជាប្រែនមួយដែលទទួលស្គាល់នៅលើឆាកអន្តរជាតិ ប្រែន Midea ជាប្រែនដែលឈរនៅលើទីផ្សារទូរទាំងប្រទេសអស់រយៈពេល ៥១ឆ្នាំ ហើយនៅតែបន្តឈានទៅមុខ ។

លោកបន្ថែមថា មីឌាគ្រុប ចែកចាយលក់ផលិតផលម៉ាក Midea នៅលើបណ្តាលប្រទេសជាង ១៥០ ប្រទេស និងនៅគ្រប់តំបន់លើពិភពលោក ។ Midea ផលិតគ្រឿងអេឡិចត្រូនិច សម្រាប់ដាក់ប្រើប្រាស់ក្នុងគេហដ្ឋានជាទីស្រលាញ់របស់លោកអ្នក មានដូចជា ៖ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកខោអាវ ទូរក្លាសេ កង្ហារ កង្ហារត្រជាក់ ឆ្នាំងដាំបាយចង្ក្រានអគ្គិសនី កំសៀវអគ្គិសនី ម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ ម៉ាស៊ីនទឹកក្រឡុក និងមានទំនិញជាច្រើនទៀតផងដែរ ៕

ដោយ ៖ អេង ប៊ូឆេង

To Top