អត្ថបទ

តោះ ភ្លក់រសជាតិថ្មី!! ផលិតផលស្រាបៀរថ្មី ចុងក្រោយបង្អស់ សម្រាប់យុវវ័យ សម័យថ្មី មានឈ្មោះថា “U BEER” មានវត្តមាន ក្នុងទីផ្សារកម្ពុជាហើយ

ភ្នំពេញ៖ ដើម្បីអបអរសាទរវត្តមានរបស់ខ្លួន ក្នុងទីផ្សារប្រទេសកម្ពុជា U BEER សូមគោរពអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនាការប្រគុំតន្រ្តី U BEER ជាសាធារណៈ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៥ ល្ងាចដល់ ១១ យប់។

ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី ដ៏អស្ចារ្យរបស់ U BEER ខាងមុខនេះ ក៏មានការចូលរួមសម្តែង ពីសំណាក់តារាចម្រៀង និងសិល្បករខ្មែរល្បីៗជាច្រើនរូប ដើម្បីញ៉ាំងកម្មវិធីឱ្យ កាន់តែមានភាពសប្បាយរីករាយ។ សូមកុំភ្លេចចូលរួម ឲ្យបានច្រើនកុះករ ដើម្បីសប្បាយរីករាយ ជាមួយសិល្បករ សិល្បការនី ដែលមានដូចជា G-David, CG Movement, Sang Sok Serey Rapper, Flippers, CA Stars and DJ Pleng មកពីប្រទេសថៃ ដើម្បីសាករសជាតិថ្មីពី U BEER ទាំងអស់គ្នា!

ក្រៅពីនេះ U BEER ក៏បានរចនាឡានក្រុង ស្ទាយថ្មីប្លែកបែប Graffiti ដោយ Fonki ដែលជាសិល្បករ គំនូរដ៏ល្បីល្បាញ ទាំងក្នុងនឹងក្រៅប្រទេស។ U BEER ក៏មានកម្មវិធី U BEER Bus Party ដែលនឹងធ្វើដំណើរ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ដូចជាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅកោះពេជ្រ ចាប់ផ្តើមពីម៉ោង៦ល្ងាច ដល់៩:៣០យប់ និងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ ល្ងាចរហូតដល់ ៩:៣០ យប់។ សូមចូលរួមសប្បាយរីករាយ ជាមួយ U BEER Bus Party ដើម្បីភ្លក់រសជាតិស្រាបៀរថ្មី ទាំងអស់គ្នា។ ពិសាដោយការទទួលខុសត្រូវ #OnlyUCanBeU

To Top