អត្ថបទ

ស្រាបៀរ កម្ពុជា និងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ប្រកាសផ្អាកការប្រគំតន្រ្តី និងសកម្មភាព កម្សាន្តនានា ដើម្បីចូលរួម ទប់ស្កាត់ ការឆ្លងវីរុស កូវីដ-១៩

ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសផ្អាក ការប្រគំតន្ត្រីទេសចរណ៍ Cambodia Brew the Beat និង WURKZ City Concert ទូទាំងប្រទេស ព្រមទាំងសកម្មភាពប្រមូលផ្តុំ ការកម្សាន្តផ្សេងៗឯទៀត បន្ទាប់ពីវិបត្តិវីរុស កូវីដ-១៩ កំពុងកើតមានទាំងក្នុងប្រទេសកម្ពុជា និងស្ទើរតែគ្រប់ប្រទេស ទូទាំងសាកលលោក។

លោកស្រីបានមានប្រសាសន៍ថា «ការផ្អាកសកម្មភាពប្រមូលផ្តុំ ការកម្សាន្តទាំងអស់នេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ ការរីករាលដាលវីរុស កូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដែលអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ»។

លោកស្រីបន្តទៀតថា «ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមយើងទាំងមូល នាងខ្ញុំសូមលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ទាំងអស់ ឱ្យចូលរួមរក្សាអនាម័យខ្លួន ឱ្យបានខ្ជាប់ខ្ជួន និងចៀសវាងការដើរហើរចេញ ទៅក្រៅ បើមិនចាំបាច់»៕

To Top