អត្ថបទ

អ្នកបន្ទាយមានជ័យ ជិតចូលគេងហើយ នៅឡើយ មានសំណាង ឈ្នះរង្វាន់ធំ ៥០លានរៀលទៀត ពីភេសជ្ជៈ WURKZ

បន្ទាយមានជ័យ៖ សម្រែកស្រែកហ៊ោរ ទាំងកណ្តាលអាធ្រាត្រម៉ោងជិត១២ ទៅហើយនោះ ប្រាកដជាធ្វើអោយមនុស្សម្នាអ្នកភូមិ មានការភ្ញាក់ផ្អើល ជាមិនខានឡើយ តែណ្ហើយចុះអ្នក ណា អាចទៅទប់អារម្មណ៍នេះបាន បើជីវភាពកំពុងខ្វះខាតខ្លាំងផង ស្រាប់តែមកឈ្នះរង្វាន់ ទឹកប្រាក់រហូតទៅដល់ ៥០លានរៀលពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ  យ៉ាងដូច្នេះ ប្រាកដជារំភើបខ្លាំងហើយ។

លោកស្រី សូត្រ ណាគ្រី ពលរដ្ឋរស់នៅ ខេត្តបន្ទាយមានជ័យ ប្រកបរបរស្រែចម្ការ និង ដាក់ អន្ទាក់សត្វនាពេលរាត្រី ដើម្បីរំលោះជីវភាពកូនប្រុសស្រី ៣នាក់អោយរស់នៅ បានសមរម្យ ដូចគេឯងបានរៀបរាប់ ពីហេតុការណ៍ ឈ្នះរង្វាន់នេះថា៖ « កាលពីក្បាល ព្រលប់ខ្ញុំទិញ វើក WURKZ ១កំប៉ុងមកផឹក ហើយក៏ស្រាប់តែ ត្រូវរង្វាន់១កំប៉ុង ខ្ញុំក៏យកទៅដូរទុកហូប ពេលយប់ទៀត ព្រោះត្រូវទៅដាក់អន្ទាក់សត្វ រហូតដល់យប់ជ្រៅ ស្រាប់តែតាមផ្លូវ ប្រហែលម៉ោងជិត ១២យប់ ក៏គាស់វើក WURKZ ១កំប៉ុង ដែលបានដូរនោះហើយ បញ្ចាំងពិលមើលក្រវិលកំប៉ុង ស្រាប់ តែឃើញទឹកប្រាក់រង្វាន់ ៥០លានរៀលនោះ ខ្ញុំអរស្រែកហ៊ោរឡើងផ្អើលមនុស្ស ផ្អើលសត្វអស់ហើយ ខ្ញុំរំភើបអើយរំភើប ស្មានថាយល់សប្តិ»។

លោកស្រី បន្តទៀតថា៖ « ទឹកប្រាក់៥០លានរៀល នឹងយកទៅផ្គត់ផ្គង់ទាំងស្រុង លើការសិក្សារ របស់កូនប្រុស២នាក់ និង ប្អូនស្រីម្នាក់ ឱ្យបានរៀនចប់ចុងចប់ដើម យ៉ាងហោចណាស់ ក៏ បញ្ចប់ថ្នាក់ទី ១២ ដែរ ព្រោះមានតែ ចំណេះប៉ុណ្ណោះ ដែលអាចឱ្យពួកគេ មានអនាគតភ្លឺស្វាង មិនធ្វើការហត់នឿយដាច់យប់ដូចជាខ្ញុំ»៕

To Top