អត្ថបទ

សំណាងពិតជា មើលមិនឃើញមែន…! អបអរសាទរ ដល់ អ្នកឈ្នះ មហារង្វាន់ ដ៏ច្រើន អស់ស្ទះពី សាមសុង សម្រាប់ រដូវចូលឆ្នាំ ប្រពៃណីជាតិ!

សូមចូលរួមអបអរសាទរ អ្នកឈ្នះទាំងអស់ ក្នុងសប្តាហ៏ទី១ពីកម្មវិធី “មហាប្រូម៉ូសិនសម្រាប់ រដូវចូលឆ្នាំ ប្រពៃណីជាតិ” !!!

(ភ្នំពេញ) ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០៖ ស្របតាមកម្មវិធី ដែលបានសន្យាក្រុមហ៊ុន សាមសុងបានធ្វើការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះ ពីការជាវទូរស័ព្ទ Galaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ 12 មេសា 2020 ឥឡូវនេះបានរកឃើញ អ្នកឈ្នះទាំងអស់ក្នុងសប្តាហ៏ទី១ហើយ!

បើតាមប្រសាសន៏របស់លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបាន មកកាន់ទីនេះម្តងទៀតក្នុង ការផ្តល់នូវសំណាង ជូនដល់អតិថិជនដែលបានគាំទ្រ ស្មាតហ្វូន របស់សាមសុង ដោយលើកទី១ កាលពីឆ្នាំ២០១៨ សម្រាប់អតិថិជន ដែលគាំទ្រ កំពូលស្មាតហ្វូត Galaxy S9|S9+ ហើយសម្រាប់ ថ្ងៃនេះផងដែលជា លើកទី២ សម្រាប់ស្មាតហ្វូនថ្នាក់ កណ្តាលរបស់សាមសុងគឺ Galaxy A10s, A20s និង A30s ដែលក្រុមហ៊ុនធ្វើការលើក ទឹកចិត្ត និងផ្តល់ជូននូវកាដូយ៉ាងច្រើន ដូចជា ម៉ូតូ Honda ZOOMER X 2020 ,នាឡិកា ឆ្លាតវៃ Galaxy Watch Active2,ទូរស័ព្ទដៃ Galaxy A30s និងរង្វាន់សន្ធឹកសន្ធាប់ ជាច្រើនទៀត ។

ចំណែកកម្មវិធីចាប់ផ្សងសំណាងនេះ ទុកជាចំណងដៃពិសេស ពីក្រុមហ៊ុន ដោយធ្វើការ ចាប់រង្វាន់ធំៗ ចំនួន4 សប្តាហ៍នៅស្ថានីយ៍ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Twist ហើយនេះ គឺជាសប្តាហ៍ ដំបូងដែលក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ ជូនដល់អតិថិជន និងបានប្រកាសឈ្មោះអ្នកឈ្នះរង្វាន់នៅសប្តាហ៍ទី 1 ផងដែរ។

សូមបញ្ជក់ម្តងទៀតថា កម្មវិធីនៃការចាប់រង្វាន់នេះគឺ ប្រព្រឹត្តិទៅនៅស្ថានីយទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist វេលាម៉ោង 10:00-12:00 ថ្ងៃត្រង់!

កម្មវិធីដ៏រំភើបអស្ចារ្យនឹងផ្តល់ជូន មហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
• ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
• នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
• ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
• ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

  • ខាងក្រោមនេះ គឺជាឈ្មោះអតិថិជន ដែលបានឈ្នះពីការចាប់លើកទី១៖

ប្រញាប់ឡើងណា៎…អ្នកឈ្នះបន្ទាប់អាចជាលោកអ្នកហើយ! ទិញភ្លាម……ឈ្នះភ្លាម! សម្រាប់អតិថិជនដែលពុំទាន់ បានទិញសូមប្រញាប់ទិញឥឡូវនេះភ្លាមទៅ! ព្រោះរង្វាន់យ៉ាងច្រើនសន្ធឹក សន្ធាប់ជាច្រើនទៀតកំពុងរង់ចាំអ្នក!

សូមឱ្យសំណាងល្អណា៎!! ការចាប់ឆ្នោតលើកទី2នឹងធ្វើឡើងនៅថ្ងៃទី 29 មីនា 2020។

សម្រាប់ព័ត៌មានលម្អិតសូម អញ្ជើញមក ទស្សនាដោយផ្ទាល់តាម បណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវា បម្រើអតិថិជនតាមរយៈ ទូរស័ព្ទលេខ 1800-20 32 32 !

To Top