អត្ថបទ

Unilever បានឧបត្ថម ផលិតផល អនាម័យ ចាំបាច់ ដើម្បីជួយ ដល់ការរីករាលដាល Covid-19 នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត បានឧបត្ថម ផលិតផលចាំបាច់ ប្រើប្រាស់ប្រចំាថ្ងៃសំខាន់ៗ ដល់ក្រសួងសុខាភិបាល ក្នុងការគាំទ្រ ដល់កិច្ចខិតខំប្រឹង ប្រែងរបស់ ក្រសួងក្នុងការ ដោះស្រាយ បញ្ហា Covid-19 នៅកម្ពុជា។

ក្រុមហ៊ុន Unilever បានរៀបចំផលិតផល ចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន​: អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ ខ្លួន និងអាហារសម្រាប់ បុគ្គលិកសុខាភិបាលជួរមុខ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការ ប្រយុទ្ធ និងការពារប្រជាជន កម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន​ ដល់បុគ្គលិកថែទាំ សុខភាពជួរមុខ។

ក្រុមហ៊ុន Unilever រួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃចក្រភពអង់គ្លេសប្រចាំ នៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវ ផលិតផល Dove, Lux, Pond’s , Vaseline, Knorr, Sunlight, Signal and Viso ជូនដល់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅទីស្តីការ ក្រសួងនាថ្ងៃទី ៦ ខែមេសា។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលមិនអាចកាត់ ថ្លៃបានរបស់ក្រុមហ៊ុន Unilever។

ក្រុមហ៊ុន Unilever ក៏បានសម្តែង ការកោត សរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំ របស់រដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid-19 និងការពារប្រជាជនកម្ពុជា ឱ្យមាន សុវត្ថិភាព។ ក្រុមហ៊ុន គឺជាសមាជិកមួយជាមួយរដ្ឋាភិបាល ក្នុងការលើក កម្ពស់ អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងបរិភោគអាហារដែល មានជីវជាតិ ក្នុងគ្រាលំបាកទាំងនេះ។ ក្រុមហ៊ុនប្តេជ្ញាធានា នូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នូវ ផលិតផល Unilever សំខាន់ៗដូចជា អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួននិងអាហារ។

កាលពីខែមីនា Unilever បានប្រកាសនូវវិធានការណ៍ ជាច្រើនដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់ពិភពលោក និងថ្នាក់ ជាតិនៃ ជំងឺរាតត្បាត Covid-19 ។ ការឧបត្ថមនេះគឺជាផ្នែកមួយ នៃការប្តេជ្ញាចិត្តដើម្បីជួយ ប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាត Covid-19​ និងចូលរួមចំណែកយ៉ាង សំខាន់ក្នុងការការពារ អាយុជីវិតមនុស្ស៕

To Top