អត្ថបទ

Isuzu Cambodia បរិច្ចាក ម៉ាស់ជូន ក្រសួងសុខាភិបាល

ដោយសារតែការរីករាលដាល យ៉ាងគំហុកនៃវីរុសកូរ៉ូណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC” អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន K (Cambodia) តំណាងចែកចាយរបស់ Isuzu បានបរិច្ចាគម៉ាស់ក្រណាត់ ចំនួន 2,000 ម៉ាស់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាតជាមួយ Covid-19 នេះ។

ចាប់តាំងពីIsuzu បានបើកដំណើរការ អាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017 មក Isuzu Cambodia តែងតែអនុវត្តន៍នូវចក្ខុវិស័យអាជីវកម្មរបស់ខ្លួនដែលហៅថា “Isuzu Spirit” ពោលគឺ“ ផ្តល់សុភមង្គល ភាពរុងរឿងដល់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម” ។ ជាក់ស្ដែងដូចជា ការបរិច្ចាគជូនដល់សហគមន៍ខ្វះខាតនានា មន្ទីរពេទ្យគន្ធបុប្ផា  ក៏ដូចជាងថ្វាយជូននៅដង្វាយជា រថយន្តភីក អាប់ “Isuzu D-Max” និង អង្ករ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រះរាជសកម្មភាព សប្បុរសធម៌របស់ព្រះអង្គ ជាដើម។

លោក Shuichiro Mori ប្រធានក្រុមហ៊ុន Isuzu Cambodia តែងមានប្រសាសន៍ថា ក្រុមហ៊ុន Isuzu នឹងបន្តសកម្មភាពល្អៗដែលជាប្រយោជន៍ដល់សង្គមកម្ពុជាក្នុងនាមជាពលរដ្ឋអាជីវកម្មគំរូមួយ ដើម្បីជាការតបស្នងដល់អតិថិជនកម្ពុជាទាំងអស់ដែលតែងតែគ្រាំទ្រ Isuzu រហូតមក។

ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលផងដែរ លោកបានសំដែងនូវអំណរគុណយ៉ាងជ្រាលេជ្រៅ ចំពោះមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហើយសង្ឃឹមថា កម្ពុជានឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ បានកាន់តែឆាប់រហ័ស៕

ទំនាក់ទំនងក្រុមហ៊ុន៖

Tri Petch Isuzu Sales Cambodia Co., Ltd.

Tel.: 023 900 798/950 084

Mobile: 096 373 2567

Facebook: Isuzu Cambodia ( https://www.facebook.com/IsuzuCambodia/ )

YouTube: Isuzu Cambodia (https://www.youtube.com/channel/UC-1DXEhDZtQFOBSqYWtElXg?view_as=subscriber)

Website: www.isuzucambodia-tis.com

To Top