អត្ថបទ

ក្តីប្រាថ្នា ចង់ក្លាយជា វេជ្ជបណ្ឌិត​មានសង្ឃឹមហើយ ក្រោយ​ឈ្នះទឹកប្រាក់​៥០​លានរៀលពី​ស្រាបៀរ កម្ពុជា

និស្សិត​ពេទ្យ​មួយ​រូប​ លោក សម រដ្ឋា ដែល​ក្រៅ​ពី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ក្នុង​ការ​សិក្សា​លើ​ជំនាញវេជ្ជសាស្រ្ត​របស់​ខ្លួន​ ក៏​ត្រូវ​​​ស្វះស្វែងរក​ធនធានថវិកា សម្រាប់​ចាយវាយ​​ ដើម្បី​សម្រេចបំណងប្រាថ្នាចង់​​បញ្ចប់​ការ​សិក្សា​មួយ​នេះ។ ឥឡូវ​នេះ​ ​កង្វល់​អំពី​ហិរញ្ញវត្ថុ​ត្រូវ​បាន​ផាត់​ចោល ក្រោយ​ត្រូវ​រង្វាន់​៥០​លាន​រៀល​​ ពី​ក្រវិល​កំប៉ុង​ស្រាបៀរ​ កម្ពុជា។

លោក រដ្ឋា ថា «​ខ្ញុំទិញស្រាបៀរ កម្ពុជា​ ​​ត្រឹម៧កំប៉ុង មក​ហូប​ ជាមួយ​ប្អូន​ខ្ញុំ​ពីរ​នាក់​ ស្រាប់តែគាស់ដល់កំប៉ុងទី៣ ដែលជាកំប៉ុងរបស់ខ្ញុំ ក៏ឈ្នះបាន​៥០លានតែម្តង។ ខ្ញុំពិតជារំភើបខ្លាំងមែនទែន ព្រោះមិននឹកស្មានថា ខ្លួនឯងមានសំណាង ធំដល់ម្ល៉ឹង»។

ទឹកប្រាក់​៥០​លានរៀលនេះ ក្រៅតែពីទុកផ្គត់ផ្គង់ការសិក្សា លោកនឹងយកទៅទិញសម្ភារៈដាក់ក្នុងផ្ទះថ្មី ដែលទើបនឹងទិញផងដែរ ព្រោះកំពុងខ្វះសម្ភារៈប្រើប្រាស់ក្នុងផ្ទះច្រើនគួរសមដែរ៕

ពិសាស្រាបៀរ កម្ពុជាដោយការទទួលខុសត្រូវ!

To Top