អត្ថបទ

អូហូ៎…! នៅទីបំផុត…ស្តេចកំពូលទូរទស្សន៍ ដ៏ល្អឯក គ្មានគូប្រៀប SAMSUNG QLED 8K ឆ្នាំ 2020 ដាក់សម្ពោធលក់ ជាផ្លូវការក្នុងប្រទេសកម្ពុជា យើងហើយ!!

(ភ្នំពេញ) ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២០៖ នេះគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាទីមោទនបំផុតដោយកំពូលទូរទស្សន៍ សាមសុង ដែលឈានមុខគេ…លក់ដាច់បំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នាត្រូវបានបំពាក់នូវកំពូលបច្ចេកវិទ្យា ដ៏ទំនើបថ្មីៗ បំផុតគ្មានគូប្រៀប និងល្អផ្តាច់គេក្នុងពិភពលោក!

បន្ថែមពីភាពអស្ចារ្យដែលនឹកស្មានមិនដល់​នៅពេលនេះគឺស្តេចកំពូល ទូរទស្សន៍ ដ៏ល្អឯកមានតែមួយគ្មានពីរ SAMSUNG QLED 8K ឆ្នាំ 2020 ទទួលបានការកោតសរសើរ និងស្ញប់ស្ញែងទូទាំងពិភពលោកឥឡូវនេះ មានវត្តមានជាផ្លូវការ ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងហើយ!

សូមបញ្ជាក់ផងដែរថាស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០ ជំនាន់ចុងក្រោយនេះត្រូវបានរចនា ឡើងយ៉ាងស្រស់ស្អាត…ផ្ចិតផ្ចង់ និងមានលក្ខណៈអស្ចារ្យបំផុតដោយបានបញ្ជាក់ និងទទួលស្គាល់ថាជាផលិតផលដែល មានគុណភាពល្អឥតខ្ចោះពីអ្នកជំនាញខាងបច្ចេកវិទ្យា ប្រកបដោយកិត្តិនាមដ៏ល្បីល្បាញដូចជា៖ ទស្សនាវដ្តី Forbes, Trusted Review, WHAT HI*FI, Pocket-Lint, HD Guru , Digital Trends, និងវេទិកា AVS ដែលជាវេទិកាធំជាងគេខាងត្រួតពិនិត្យសម្លេង និងវីដេអូបានធ្វើការកោតសរសើរដល់ទូរទស្សន៍ ស៊េរីចុងក្រោយ SAMSUNG QLED 8K នេះផងដែរ!

ខាងក្រោមនេះគឺជាបទពិសោធន៍ថ្មី ដែលធ្វើឱ្យស្តេចកំពូលទូរទស្សន៍ SAMSUNG QLED 8K ឆ្នាំ ២០២០នេះមានភាពកាន់តែអស្ចារ្យ និងគ្មានផលិតផលទូរទស្សន៍ណាអាចប្រៀប ជាមួយបានឡើយដូចជា៖

  1. Infinity Screen

ទោះជាទស្សនាក្បែរអេក្រង់ទូរទស្សន៍យ៉ាងណាក៏ស្ទើរតែមើលមិនឃើញគែមព័ទ្ធជុំវិញទូរទស្សន៍រហូតដល់ 99% អាចឱ្យលោកអ្នកផ្តោតអារម្មណ៍ទៅលើរូបភាពបានច្រើនជាងមុនដោយមិនមានការរំខានភ្នែកពីគែមស៊ុមពណ៌ខ្មៅឡើយ!!

  1. AI Quantum Processor 8K

ជាខួរក្បាលរបស់ទូរទស្សន៍ 8K ដែលអាចដំណើរការបានដោយស្វ័យប្រវត្តិដោយធ្វើការបញ្ចេញសំឡេង និងរូបភាពបានយ៉ាងល្អឥតខ្ចោះស្របទៅតាមឈុតឆាកនីមួយៗ!!
-Real 8K Resolution: ទទួលបាននូវរូបភាពច្បាស់ម៉ដ្ឋល្អកាន់តែលម្អិតបំផុតក្នុងកម្រិត 8K ពិតៗរហូតដល់ 33 លាន ភិចស៊ែល!!
-8K AI Upscaling: ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបំពាក់នូវបច្ចេកវិទ្យា(AI) ដែលជួយបំលែងកម្រិតរូបភាព កាន់តែច្បាស់ រហូតដល់ 8K!
-Adaptive Picture & Adaptive Sound+: ទទួលបាននូវរូបភាពនិង សំលេងដ៏ល្អឥតខ្ចោះដែលសម្របបានគ្រប់ស្ថានភាព ពីបច្ចេកវិទ្យា AI
-Active voice Amplifier (AVA): រីករាយទស្សនាដោយគ្មានការរំខានពីសម្លេងមជ្ឈដ្ឋានខាងក្រៅ ដោយបច្ចេកវិទ្យាដ៏ឆ្លាតវៃក្នុងការតំម្លើងសម្លេងពីក្នុងទូរទស្សន៍បានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើការបញ្ជាលើទូរទស្សន៍។

  1. Object Tracking Sound+

ឥទ្ធិពលនៃឧបករណ៏បំពងសម្លេងចំនួន 6 គ្រាប់ ព័ទ្ធជុំវិញទូរទស្សន៍ពីចំហៀង ខាងលើ និងខាងក្រោមដោយធ្វើប្រតិបត្តិការតាមលំញ័រសម្លេងគ្រប់ប្រភេទវីឌីអូដែលអាចបង្កើតអារម្មណ៏ការទស្សនាកាន់តែអស្ចារ្យជាមួយនិងសម្លេងដ៏ពិរោះរន្តំ។

4.Voice Assistance & Khmer Voice Support for Youtube

ផ្តល់ជូននូវជំនួយការក្នុងដំណើរការតាម Voice សម្លេងទៅដល់៣ជម្រើសដូចជា Bixby, Alexa & Google assistance។លើសពីនេះទៅទៀតលោកអ្នកក៏អាច Voice សម្លេងជាភាសាខ្មែរដើម្បីស្វែងរកវីដីអូ ឬបទចំរៀងក្នុង Youtube ដែលលោកអ្នកត្រូវការបានផងដែរ!ឡូយនោះឡូយ…

  1. Easy Connection for Mobile and Computer:

លោកអ្នកក៏អាចធ្វើការតភ្ជាប់បានងាយស្រួលពីកុំព្យូទ័រ ឬទូរស័ព្ទដៃ ទៅកាន់ទូរទស្សន៍ SAMSUNG QLED 8K បានយ៉ាងឡូយផងដែរ ជាមួយAndriod និង iOS (Airplay 2) ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូ ឬការកម្សាន្តនានា!

  1. Real Game Enhancer+

សម្រាប់លោកអ្នកដែលចូលចិត្តលេងហ្គេមនឹងទទួលបានបទពិសោធន៍នៃការលេងហ្គេមលើអេក្រង់ដ៏ធំ…ដ៏សែនច្បាស់ពីមុខងារ Real Game Enhancer+ របស់ទូរទស្សន៍ SAMSUNG QLED 8K ក្នុងការផ្តល់ឱ្យវីដេអូ ឬរូបភាពមានល្បឿនលឿន ដំណើរការបានកាន់តែរលូនល្អបំផុត!

  1. No Gap Wall-Mount & Ambien Mode+

អស់បញ្ហាជាមួយខ្សែរញ៉េរញ៉ៃព័ទ្ធជុំវិញទូរទស្សន៍ជាមួយ One Connect Box ហើយលោកអ្នកក៏អាចរីករាយនឹងការរចនានូវមុខងារតាំងរូបភាពផ្ទាល់ខ្លួន ឬរចនាផ្ទាល់លើ Wallpaper ដែលធ្វើឲ្យគេហដ្ឋានលោកអ្នកកាន់តែស្រស់ស្អាតនិងទាន់សម័យ។

នៅមានចំណុចអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតដែលក្រុមហ៊ុន សាមសុង នឹងធ្វើការជម្រាបជូនក្នុងពេលខាងមុខនេះជាបន្តទៀត! ទូរទស្សន៍ SAMSUNG QLED 8K កំពុងឈរបង្អួតខ្លួនរង់ចាំលោកអ្នកហើយ…នៅឡើយតែអតិថិជនទាំងអស់ទៅធ្វើជាម្ចាស់ និងធ្វើការទស្សនាដោយផ្ទាល់ប៉ុណ្ណោះ!

អតិថិជនទាំងអស់អាចរកជាវទូរទស្សន៍ SAMSUNG QLED 8K ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង ដូចជា៖ ស៊ុនស៊ីម៉ិចកូ, KLD 3, ផ្សារទំនើប AEON, K4 និងហាងលក់គ្រឿងអេឡិចត្រូនិច សាមសុង នានា ទូទាំងប្រទេស! តែកុំភ្លេចសួររកប័ណ្ណធានាពីផលិតផលផ្លូវការរបស់ក្រុមហ៊ុនផងណា…

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញសាកសួរ ដោយផ្ទាល់តាមដេប៉ូចែកចាយ ផលិតផល របស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងសេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទ៖ 1800-203232!

To Top