អត្ថបទ

តោះ…មកដឹងពី លក្ខណៈពិសេស របស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A11…ថាអស្ចារ្យ និងល្អលើស ពីការស្មានប៉ុណ្ណា…!!

(ភ្នំពេញ) ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០៖ ប្រសិនបើចាំ មិនខុសទេអតិថិជន ទាំងអស់ប្រាកដជា មានភាពភ្ញាក់ផ្អើល និងស្រឡាំងកាំងគ្រប់ៗ គ្នារួចមកហើយកាលពីថ្មីៗនេះបន្ទាប់ពីការដាក់ សម្ពោធលក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីស៊េរី A ម៉ូឌែល Samsung Galaxy A11 ក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានសមត្ថភាពមិនធម្មតា ជាមួយតម្លៃរឹតតែអស្ចារ្យល្អលើសហួសពី ការស្មាន និងពុំមានក្រុមហ៊ុនណាហ៊ានផលិតក៏ដូចជា ដាក់លក់បានដូចក្រុមហ៊ុន សាមសុងឡើយ!

ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញ លម្អិតបន្ថែមឱ្យកាន់តែច្បាស់ ជូនអតិថិជនទាំងអស់នូវលក្ខណៈ ដ៏ពិសេសក៏ដូចជាបច្ចេកវិទ្យាទំនើបថ្មីៗ ដែលបំពាក់មកលើ Samsung Galaxy A11 ជំនាន់ថ្មីដែលមានភាពទាក់ទាញមិនធម្មតា មួយនេះថា តើវាមានភាពអស្ចារ្យកម្រិតណា!

ស្មាតហ្វូនជំនាន់ថ្មីមិនធម្មតា Samsung Galaxy A11 បំពាក់មកជាមួយនឹងចំណុចលេចធ្លោពិសេសដូចជា៖

  • អេក្រង់៖ ទំហំ 6.4”
  • ប្រភេទអេក្រង់៖ Infinity-O (លាតសន្ធឹងធំសឹងតែមិនមានគែមសល់ទាល់តែសោះ!)
  • កម្រិតភាពច្បាស់៖ HD+ TFTLCD (720 x 1520)
  • ទម្ងន់៖ 177 g
  • កាមេរ៉ាក្រោយ៖ 13 MP Wide AF (F.1.8) + 5 MP Ultra-Wide FF(F.2.2) + 2 MP (Depth)
  • កាមេរ៉ាមុខ៖ 8 MP (F2.2)
  • មេម៉ូរី៖ 3 GB
  • ទំហំផ្ទុក៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 512 GB)
  • មុខងារដោះសោរ៖ ស្កេនខ្ចៅដៃដោះសោរលើអេក្រង់ (មានសុវត្ថិភាព និងមានល្បឿនលឿន)
  • ថាមពលថ្ម៖ 4,000mAh (សាកថ្មល្បឿនលឿន 15 W)
  • មុខងារផ្សេងទៀត៖ Scene Optimizer (ចាប់យកប្លង់រូបថតច្បាស់ល្អ និងបង្កើនពណ៌រូបថតឱ្យស្រស់ស្អាតជាមួយនឹងមុខងារជំនួយ AI, Smart Beauty (មុខងារបន្ថែមពន្លឺ និងសម្រស់ឱ្យរូបថតកាន់តែស្អាត), AR Sticker & Stamp (មុខងារដាក់ Sicker បែបកំប្លែង)

និយាយឱ្យស្មោះទៅស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A11 នេះគឺពិតជាល្អលើសពីតម្លៃពិតប្រាកដមែន…និងល្អលើសដោយគ្មានផលិតផល ស្មាតហ្វូនដទៃណាអាចធ្វើបាន និងដាក់លក់ជូនអតិថិជនទាំងអស់ដូច ក្រុមហ៊ុន សាមសុង នោះឡើយ! នៅចាំអីទៀត…?

តម្លៃត្រឹមតែប៉ុណ្ណឹង…ថែមទាំងមានលក្ខណៈពិសេសអស្ចារ្យបែបនេះទៀត…ដឹងតែលក់អត់ទាន់ទេ! ហើយបើលោកអ្នកនៅស្ទាក់ស្ទើរទៀត ក៏ទិញមិនទាន់គេដែរ…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅ សាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន របស់យើងតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

To Top