អត្ថបទ

អីចឹងតើ បានជាឃើញ គូស្នេហ៍មួយគូៗ អ៊ូអរៗ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្ម ណូរ៉ោម៉ល ដោយសារមកបើករង្វាន់ អាពាហ៍ពិពាហ៍ ឈ្នះពីស្រាបៀរ កម្ពុជា សោះ!

អ្នកដំណើរដែលឆ្លងកាត់ មជ្ឈមណ្ឌលពាណិជ្ជកម្មណូរ៉ោម៉ល ស្ថិតនៅលើមហាវិថី​ព្រះនរោត្តម ប្រហែលជាសង្កេតឃើញភាពអ៊ូរអរ ដែលកើតឡើង នៅមុខផ្សារទំនើបនេះ អស់រយៈពេល៣ថ្ងៃហើយ ចាប់តាំងពីថ្ងៃទី៩ រហូតដល់ថ្ងៃទី ១១ មិថុនាមក ហើយអាចនឹង​ ងឿងឆ្ងល់ថា មានអ្វីកើតឡើងនៅទីនោះ ។

ជាក់ស្តែង អ្វីដែលបានកើតឡើងនោះ គឺក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបចំកម្មវិធី ប្រគល់ រង្វាន់ម៉ូតូ Zoomer X ចំនួន ១០០គ្រឿង ទៅដល់គូស្នេហ៍ ដែលឈ្នះបានរងា្វន់ ពីការចាប់ឆ្នោត រង្វាន់អាពាហ៍ពិពាហ៍ស្រាបៀរ កម្ពុជា ដែលពួកគេបានទិញ សម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃពិសេស របស់ពួកគេកន្លងមក។

រីឯលោកស្រី ប៉ិច សុភី និង ស្វាមី ធន់ បូរី មកពីខេត្តកំពង់ចាម ក៏បានសម្តែងក្តីរំភើបថា៖ « ពួកខ្ញុំគ្រាន់តែឭថាក្រុមហ៊ុន គេចាប់បានឈ្មោះត្រូវរង្វាន់ម៉ូតូ ខ្ញុំអរអើយអរ ព្រោះចិត្តកំពុងស្រលាញ់ម៉ូតូ Zoomer X នេះផង ណាមួយរាល់ថ្ងៃ កំពុងជិះម៉ូតូចាស់ ហើយស្រមៃថា នឹងសន្សំលុយទិញម៉ូតូម៉ាកហ្នឹង ជិះតែម្តង ស្រាប់តែមកមានសំណាង ពីស្រាបៀរកម្ពុជា នេះបានហៅថា លាភចំៗតែម្តង»។

ហើយកម្មវិធីប្រគល់រង្វាន់នេះ ក៏បានរួមបញ្ចូលអ្នក ដែលឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេស ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ចំនួន ៤៧នាក់ផងដែរ ដោយអ្នកឈ្នះរង្វាន់ក្រវិល កំប៉ុងនេះ ទទួលបានម៉ូតូ Zoomer X 1គ្រឿង ជំនួសអោយ ដំណើរកម្សាន្តវិញ។

លោក អែ រំដោះ មកពីខេត្តបាត់ដំបង អ្នកឈ្នះរង្វាន់ដំណើរកម្សាន្ត ដែលប្តូរមក ជារង្វាន់ម៉ូតូ បានបង្ហាញចំណាប់អារម្មណ៍ វិជ្ជមានយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាសូមកោតសរសើរ និង អរគុណដល់ក្រុមហ៊ុនស្រាបៀរ កម្ពុជា នូវទំនួលខុស ត្រូវ ដែលក្រុមហ៊ុន បានផ្តល់ជូនរូបខ្ញុំផ្ទាល់ ក៏ដូចជាអតិថិជនផ្សេងទៀត ដែលខកខានមិនអាច ធ្វើដំណើរកម្សាន្ត នៅចក្រភពអង់គ្លេស បានហើយក្រុមហ៊ុន នៅតែប្រកាន់ នូវទំនួលខុសត្រូវខ្ពស់ ដោយបានបន្តប្តូរង្វាន់នេះ ទៅជាម៉ូតូ Zoomer X វិញ។ ខ្ញុំពិតជាសប្បាយចិត្ត ជាមួយការផ្លាស់ប្តូរនេះ និង ពេញចិត្តទទួលយក ដោយសេចក្តីរីករាយជាទីបំផុត»៕

To Top