អត្ថបទ

បើកសម្ពោធជាផ្លូវការ នៃការិយាល័យលក់ Le Condé

ភ្នំពេញ៖ ដើមរដូវក្តៅ បានខិតចូលមកដល់ អ្វីគ្រប់យ៉ាង ដែលយើងខ្ញុំកំពុងរៀបចំ នៅពេលនេះ គឺដើម្បីភាពជឿនលឿន និងការរីកចម្រើន ដែលនឹងមកដល់ អ្នកវិនិយោគទន់ ចិនបានបើកសម្ពោធជាផ្លូវការ នៃការរិយាល័យ Le Condé ខ្លួន នៅកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាន នៃការបើកការបើកសម្ពោធ ជាផ្លូវការ នៃការិយាល័យលក់ Le Condé BKK1 នាព្រឹកថ្ងៃទី១៦ ខែមិថុនា មានការចូលរួមពី លោក Cui Hui អគ្គនាយកទីផ្សារ និងលោក Zhong Chen នាយកផែនការ នៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd លោក Li Sijia ទីប្រឹក្សាផ្នែកទីផ្សារ​ នៃគម្រោង Le Condé និងជានាយកផ្នែកលក់ នៅក្រៅប្រទេស របស់ក្រុមហ៊ុន Lumi Arch Global ព្រមទាំងថា្នក់ដឹកនាំ និងអ្នកទទួលបន្ទុកគម្រោង ជាច្រើនរូបទៀត ក៏មានវត្តមាន នៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

លោក Cui Hui អគ្គនាយកទីផ្សារ នៃក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd បានចែករំលែកព័ត៌មានលម្អិត ទាក់ទងនឹងការអភិវឌ្ឍន៍ និងទស្សនៈយីហោ របស់ក្រុមហ៊ុន Wangfu Guo Ji ។ លោកក៏បានណែនាំ អំពីដៃគូចូលរួមអភិវឌ្ឍគម្រោង ដែលមានសមត្ថភាពដ៏ខ្លាំងក្លា និងរឹងមាំ ហើយបានធ្វើការវិនិយោគ ក្នុងទីក្រុងជាច្រើន នៅប្រទេសចិន និងបានផ្តល់នូវ ការគាំទ្រផ្នែកហិ រញ្ញវត្ថុដល់គម្រោង អចលនទ្រព្យជាច្រើន ធ្វើឲ្យពួកគាត់ទទួលបាន កិត្តិនាមដ៏ល្បីល្បាញ ក្នុងប្រទេសចិន។ លើសពីនេះទៅទៀត Le Condé ក៏បានទទួលការវិនិយោគ ជាយុទ្ធសាស្ត្រប្រមាណ ១៥ លានដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន ដ៏មានឈ្មោះបោះសម្លេងមួយ របស់ប្រទេសចិន នោះគឺក្រុមហ៊ុន “Zhongguancun CENCONS Group” ។

លោក Cui Hui បានពន្យល់ពីហេតុផល នៅពីក្រោយដែលក្រុមហ៊ុន Wangfu Guo Ji ចូលមកកាន់ប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកអភិវឌ្ឍ មកពីប្រទេសចិន ក្រុមហ៊ុន Wangfu Guo Ji តែងតែប្រកាន់ខ្ជាប់ នូវផលិតភាព និងយុទ្ធសាស្ត្រ ប្រកបដោយគុណភាព។ ស្របពេលជាមួយការពង្រីក ប្រតិបត្តិការ នៅក្រៅប្រទេស ក្រុមហ៊ុន Wangfu Guo Jiបានជ្រើសរើសយក ប្រទេសកម្ពុជា ធ្វើជាទីតាំងដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍នៅ ក្រៅប្រទេសរបស់ក្រុមហ៊ុន ដោយសារតែប្រទេសកម្ពុជា មានភាពបើកចំហពេញលេញ ចំពោះការវិនិយោក ក្រៅប្រទេស ភាពរស់រវើក នៃសកម្មភាពវិនិយោគ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំ។

លោកបញ្ជាក់ថា “ការសម្រេចចិត្តរបស់យើងខ្ញុំ ក្នុងការចូលមកកាន់ប្រទេសកម្ពុជា និងវិនិយោគលើវិស័យ អភិវឌ្ឍអចលនទ្រព្យ មិនមែនដោយសារតែផ លប្រយោជន៍រយៈពេលខ្លីនោះទេ ប៉ុន្តែ ជាផែនការយុទ្ធសាស្រ្ត រយៈពេលវែង។ យើងខ្ញុំសង្ឃឹមថា នឹងចាក់ឬសគល់ ឲ្យបានជ្រៅ នៅក្នុងប្រទេសកម្ពុជា និងនាំមកនូវបទពិសោធន៍ជីវិត កាន់តែប្រសើរ សម្រាប់ប្រទេស ដ៏ស្រស់ស្អាតមួយនេះ និងសម្រាប់សមាជិកគ្រួសារ ដែលទន្ទឹងរង់ចាំ ភាពកាន់តែប្រសើរ។

លោកថា ក្នុងនាមជាអ្នកចូលរួម ក្នុងការអភិវឌ្ឍន៍ទីក្រុង នៃប្រទេសកម្ពុជា ក្រុមហ៊ុន Wangfu Guo Ji មានការគោរពយ៉ាងខ្លាំង ចំពោះទំនៀមទម្លាប់ ជំនឿសាសនា និងវប្បធម៌ របស់ប្រទេសកម្ពុជា ដោយលោក Cui Hui យល់ឃើញថា វិស័យអភិវឌ្ឍ អចលនទ្រព្យ ​ទាមទារការទទួលខុស ត្រូវចំពោះសង្គមយ៉ាងខ្លាំង។ នាពេលបច្ចុប្បន្ននេះ ចំនួនបុគ្គលិកជនជាតិខ្មែរ ក្នុងក្រុមហ៊ុន Wangfu Guo Ji គឺមានចំនួនច្រើន ជាងបុគ្គលិកជនជាតិចិន។ “យើងខ្ញុំសង្ឃឹមថា នឹងផ្តល់ឱកាសការងារ កាន់តែច្រើន ដល់ប្រជាជនកម្ពុជា នាពេលអនាគត ដូច្នេះ យើងអាចធ្វើការ និងអភិវឌ្ឍ ជាមួយគ្នាបាន។

ទន្ទឹមនឹងនេះ ការងារសប្បុរសធម៌ និងទំនួលខុសត្រូវចំពោះសង្គម គឺជាកាតព្វកិច្ចដ៏សំខាន់ របស់ក្រុមហ៊ុនយើងខ្ញុំផងដែរ។ នៅទិវាកុមារអន្តរជាតិ ១ មិថុនាកន្លង មកនេះ ក្រុមហ៊ុនយើងខ្ញុំបានរៀបចំ សកម្មភាពផ្តល់ជំនួយ ដល់និស្សិតក្រីក្រកម្ពុជា។

លោកបន្តថា ជាការពិតណាស់ វាមិនមែនជាការលំបា កក្នុងការរៀបចំការផ្តល់ អំណោយម្តង ដើម្បីគាំទ្រដល់វិស័យអប់រំនោះទេ ប៉ុន្តែ អ្វីដែលលំបាកនោះគឺ ការតស៊ូធ្វើឲ្យបានខ្ជាប់ខ្ជួន។ “យើងខ្ញុំនឹងបន្តរៀបចំសកម្មភាព បែបនេះរហូត ហើយយើងខ្ញុំ មានមោទនភាពយ៉ាងខ្លាំង ដែលអាចចូលរួមចំណែក ជួយដល់សង្គម និងប្រជាជនកម្ពុជា។”

នៅក្នុងសន្និសីទ សារព័ត៌មាននេះ លោក Cui Hui បានពន្យល់ស៊ីជ ម្រៅពីគោលគំនិត នៃការរស់នៅ និងអត្ថន័យនៅពីក្រោយឈ្មោះ Le Condé ។ “Le Condé” គឺជាប្រសិទ្ធនាមដ៏ពិសេសមួយ ក្នុងភាសាបារាំង ហើយសំដៅទៅលើអភិជន។

ប្រសិទ្ធនាម របស់ឧត្តមសេនីយ៍បារាំង ដ៏ល្បីល្បាញ Louis II de Bourbon គឺ “Le Grand Condé” ដែលមានន័យថា “មេទ័ពដ៏អស្ចារ្យ និងមានស្មារតីអភិជន”។ “យើងខ្ញុំជឿជាក់ថា នៅក្នុងសតវត្សរ៍ទី ២១ ស្មារតីអភិជនគឺជាស្មារតីដែលមានភាព ក្លាហាន ក្នុងការទទួលខុសត្រូវ និងប្រគល់ត្រឡប់ ជូនសង្គមវិញ សមត្ថភាពកាន់តែខ្ពស់ ទំនួលខុសត្រូវក៏កាន់តែខ្លាំង។ ស្មារតីបែបនេះ គឺមានលក្ខណៈដូចគ្នាខ្លាំង ទៅនឹងទស្សនៈវប្បធម៌ របស់ក្រុមហ៊ុន Wangfu Guo Ji ។”

លោក Cui Hui បានមានប្រសាសន៍ថា “លំនៅដ្ឋានដែលយើងខ្ញុំសាងសង់ មិនគួរជាកន្លែងស្នាក់អាស្រ័យ ដែលសោះកក្រោះនោះទេ ប៉ុន្តែ គួរជាលំនៅដ្ឋាន ដ៏ល្អសម្រាប់ គ្រួសារ។ យើងខ្ញុំយល់ពីការ ទទួលខុសត្រូវដ៏ធំធេង ហើយសង្ឃឹមថា គម្រោង Le Condé នឹងនាំមកនូវភាពរស់នៅ កាន់តែប្រសើរ ដល់ប្រជាជនកម្ពុជា។”

ដូច្នេះ ក្រុមហ៊ុន Wangfu Guo Ji បានចំណាយទុនដ៏ច្រើន ដើម្បីសហការ ជាមួយក្រុមហ៊ុន Sichuan Huashi Group ដែលជាក្រុមហ៊ុន ម៉ៅការសំណង់ដ៏ឆ្នើមមួយ របស់ប្រទេសចិន ដើម្បីទទួលខុសត្រូវ ក្នុងការសាងសង់គម្រោងនេះ។ ក្រុមហ៊ុន Sichuan Huashi Group មានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយបានឈ្នះ “ពានរង្វាន់លូប៉ាន” ដែលមានអ ត្ថន័យដូចនឹង “ពានរង្វាន់អូស្ការ” នៅក្នុងវិស័យសំណង់របស់ចិន ចំនួន ៦ លើក។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Sichuan Huashi Group ក៏ជាក្រុមហ៊ុនម៉ៅការគម្រោ ងសំណង់ល្បីៗជាច្រើន នៅលើពិភពលោកផងដែរ។ គម្រោងដែលគួរឲ្យ កត់សម្គាល់មួយចំនួន របស់ក្រុមហ៊ុន Sichuan Huashi Group រួមមាន សាលប្រជាជនដ៏ល្បីល្បាញ របស់ប្រទេសចិន មូលដ្ឋានបង្ហោះ ផ្កាយរណបស៊ីឆាង និងសណ្ឋាគារ Venetian នៅម៉ាកាវ ។ល។

“ដោយបានឆ្លងកាត់ ដំណើរការពិនិត្យយ៉ាងម៉ត់ចត់បំផុត នៃពានរង្វាន់លូប៉ាន យើងខ្ញុំជឿជាក់ថា ចាប់ពីសម្ភារៈសំណង់ រហូតដល់បច្ចេកទេសសាងសង់ យើងខ្ញុំនឹងបង្កើត នូវបទពិសោធន៍រស់ នៅប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងសុក្រឹត ភាពយ៉ាងល្អិតល្អន់ នៃស្ថាបត្យកម្ម ។” បទពិសោធន៍ នៃការរស់នៅដ៏ល្អឯក តែងតែស្ថិតនៅក្នុងទីតាំងល្អបំផុត។ ក្នុងនាមជាគម្រោង ដំបូងរបស់ក្រុមហ៊ុន Wangfu Guo Ji នៅប្រទេសកម្ពុជា “Le Condé” ត្រូវបានសាងសង់ឡើង ក្នុងទីតាំងកណ្តាល នៃរាជធានីភ្នំពេញ – សង្កាត់បឹងកេងកង ១ ។

លោក Cui Hui បានមានប្រសាសន៍ថា “រាជធានីភ្នំពេញ ត្រូវបានគេចាត់ទុកថាជា “បារីសបូព៌ា” ហើយតាមទស្សនៈរបស់យើងខ្ញុំ តំបន់ដែលស័ក្កសម នឹងប្រសិទ្ធនាមនេះ គឺសង្កាត់បឹងកេងកង ១។” សង្កាត់បឹងកេងកង ១ ព័ទ្ធជុំវិញដោយមហាវិថីធំៗចំនួន ៤ ដែលត្រូវបានដាក់ឈ្មោះ ទៅតាមវិរបុរសប្រវត្តិសាស្ត្រល្បីៗ មានផ្ទៃដីសរុបត្រឹមតែ ១.៤ គីឡូម៉ែត្រការ៉េ ប៉ុន្តែ វាជាបេះដូង នៃរាជធានីភ្នំពេញ។ សង្កាត់បឹងកេងកង ១ ស្ថិតនៅ ជិតវិមានឯករាជ្យ ដែលជាសញ្ញាណសម្គាល់ជាតិ ដ៏សំខាន់បំផុតមួយ របស់ប្រទេសកម្ពុជា។ ទីតាំងដែលសញ្ញាណ សម្គាល់ជាតិស្ថិតនៅ ជានិច្ចកាល ត្រូវបានចាត់ទុក ជាទីតាំងចំណុ ចកណ្តាល។ មិនថាទោះបីជាទីក្រុង ត្រូវបានអភិវឌ្ឍឡើង ក្នុងរូបភាពណាក៏ដោយ ទីតាំងនៅចំណុចកណ្តាល នៃសង្កាត់បឹងកេងកង ១ នឹងមិនត្រូវបានផ្លាស់ប្តូរឡើយ។

លោកក៏បានលើកឡើងថា សង្កាត់បឹងកេងកង ១ ប្រមូលផ្តុំដោយធនាគារ ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល និងសហគ្រាសល្បីៗជាច្រើន ដែលធ្វើឲ្យតំបន់នេះពោរពេញទៅ ដោយបរិយាកាស ធុរកិច្ចអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់។ សង្កាត់បឹងកេងកង ១ ក៏ជាមណ្ឌលកណ្ដាល នៃការរស់នៅបែបទំនើប ដែលសំបូរទៅដោយ ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់សំលៀកបំពាក់ ទាន់សម័យល្បីៗជាច្រើន។ ការរស់នៅទីនេះ ផ្តល់នូវបទពិសោធ ន៍ជីវិតដ៏ល្អបំផុត ជាមួយនឹងអ្វីៗគ្រប់យ៉ាង ដែលលោកអ្នក ត្រូវការគឺស្ថិតនៅក្បែរលោកអ្នក។

“អាចនិយាយបានថា មនុស្សជាច្រើន សុបិនចង់រស់នៅ ក្នុងសង្កាត់បឹងកេងកង ១ ហើយគម្រោង របស់ក្រុមហ៊ុនយើងខ្ញុំ គឺស្ថិតនៅចំកណ្តាលបឹងកេងកង ១ ជាទីតាំងដែលតម្លៃខុនដូ នឹងបន្ត កើនឡើង។ ការវិនិយោគប្រភេទនេះ គឺមានសុវត្ថិភាព ខ្លាំងណាស់៕ ស.សំណាង

To Top
×