ភ្នំពេញ៖ កម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត បានបន្តរកឃើញ អ្នកមានសំណាង ម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១០០ ០០០ ដុល្លារ ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ ចុងក្រោយគេ ដោយលោកមានសំណាង បានឈ្នះនៅក្នុងកម្មវិធី ចាប់រង្វាន់ផ្ទាល់ ប្រចាំថ្ងៃ របស់សែលកាត កាលពីថ្ងៃទីទី១៦ មិថុនាកន្លងទៅ។
ក្នុងអំឡុងពេល នៃការផ្សាយផ្ទាល់លើទំព័រ YouTube របស់សែលកាត ដែលបានពន្យាពេលការ Live ចាបរង្វាន់រហូតដល់ម៉ោង ៩ យប់ ក្រុមការងាររបស់ សែលកាត បានតេទៅភ្លាមៗ ពីការឈ្នះរង្វាន់ ដ៏មហាសំណាងនេះ ប៉ុន្តែ លោក ដែក សុវណ្ណថា និងគ្រួសារមិនជឿ ថារូបលោកពិតជាមានសំណាង បានឈ្នះរង្វាន់មែននោះទេ។ បន្ទាប់ពីស្តាប់ការពន្យល់ យ៉ាងច្បាស់លាស់ ដោយពិធីកររបស់សែលកាត និងការបញ្ជាក់បន្ថែម ពីកូនប្រសារស្រីរបស់គាត់ ទីបំផុត គាត់ក៏ជឿជាក់ថា រូបគាត់ ពិតជាអ្នកមានសំណាង ឈ្នះរង្វាន់ពីកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ពិតប្រាកដមែន !
លោក ដែក សុវណ្ណថា បានថ្លែងឱ្យដឹងថា «ខ្ញុំមានអារម្មណ៍រន្ធត់ខ្លាំងណាស់ នៅពេលដែលដឹងថា ខ្ញុំបានឈ្នះរង្វាន់នេះ ហើយខ្ញុំសឹងតែមិនជឿ ខ្លួនឯងទេថា វាគឺជាការពិត។ យ៉ាងណាមិញ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនសែលកាត នូវឱកាសដ៏មហាពិសេសនេះ ព្រោះថាក្នុងអំឡុងពេលនេះ យើងគ្រប់គ្នា កំពុងតែជួបការលំបាក ផ្នែកហិរញ្ញវត្ថុខ្លាំងណាស់។ វាពិតជានឹកស្មានមិនដល់សោះ ថាខ្ញុំអាចឈ្នះ នូវប្រាក់រង្វាន់ ដែលមានចំនួនច្រើន សន្ធឹកសន្ធាប់បែបនេះ។ ខ្ញុំសូមអរគុណជាថ្មីម្តងទៀត”។
លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់១០០ ០០០ ដុល្លារ លើកទី ២៤ នៃកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនសែលកាត ក្នុងឆ្នាំនេះ។ គាត់មានមុខរបរ ជាគ្រូបង្រៀននៅក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនបាននាំយក រង្វាន់ទៅប្រគល់ជូន គាត់ដល់គេហដ្ឋាន នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី ១៨ ខែមិថុនា ឆ្នាំ២០២០។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍ រំភើបរីករាយជាខ្លាំងជាមួយ នឹងការឈ្នះរង្វាន់ពីកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ។ “វាពិតជាអស្ចារ្យណាស់ ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិត របស់បងប្អូនខ្មែរយើងបាន ជាមួយឱកាស នៃការឈ្នះនូវរង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអ្វីដែល មិននឹកស្មានដល់នោះ គឺយើងបានសែ្វងរកឃើញ អ្នកឈ្នះរង្វាន់ធំចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា! ខ្ញុំក៏សូមចូលរួម អបអរសាទរ ជាមួយលោក ដែក សុវណ្ណថា និងក្រុមគ្រួសាររបស់គាត់ នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។ សែលកាត គឺជាក្រុមហ៊ុនផ្តល់សេវា ទូរគមនាគមន៍ល្អផ្តាច់គេ នៅក្នុងប្រទេសកម្ពុជា ដូច្នះហើយ ដើម្បីថ្លែងអំណរគុណ ចំពោះភាពស្មោះស្ម័គ្រ របស់អតិថិជន សែលកាត ក៏មានមោទនភាព ក្នុងការផ្តល់ជូននូវរង្វាន់ លើកទឹកចិត្ត សម្រាប់ការគាំទ្រ របស់ពួកគាត់ដូចគ្នា” ។
គួររំលឹកផងដែរ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះរង្វាន់ នៅក្នុងពេលថ្មីៗនេះ ពីកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដ៏ពេញនិយម របស់សែលកាត។ អតីតប្រធានមន្ទីរសុខាភិបាល ប្រចាំខេត្តព្រះសីហនុរូបនេះ មានសំណាង បានឈ្នះរង្វាន់ ដ៏អស្ចារ្យនេះ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ។
កម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ ដែលឱ្យអតិថិជន សែលកាតទាំងអស់ មានឱកាសឈ្នះប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ។ ក្នុងករណីដែលមិនមាន អ្នកឈ្នះប្រចាំថ្ងៃ នោះប្រាក់រង្វាន់ ដែលនៅសល់ នឹងត្រូវយកទៅបូកបញ្ចូល នៅថ្ងៃបន្ទាប់ ដែលនឹងបង្កើតបានជា ប្រាក់រង្វាន់សរុប ដ៏សម្បើមអស្ចារ្យ។
ប្រសិនបើចាប់អារម្មណ៍ ចង់ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាស ជារៀងរាល់ថ្ងៃ នៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕