អត្ថបទ

ដៃគូភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ ក្រុមបាល់ទាត់ Manchester City ព្រលះក្រុមកាំភ្លើងធំ Arenal ធ្ងន់បន្តិចហើយ រហូតដល់ទៅ ៣-0 ក្នុងការប្រកួត Premiere League កាលពីយប់ម៉ិញ

ក្រុមបាល់ទាត់ Manchester City ដែលកំពុងឈរលំដាប់រៀងទី ២ ជាមួយពិន្ទុ ៦០ នៅក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាល ២០១៩ – ២០២០ បានលត់ក្រុមកំាភ្លើងធំ Arsenal សារជាថ្មីម្តងទៀតកាលពីរាត្រីថ្ងៃទី ១៨ មិថុនា ដោយពិន្ទុ ៣-០។

កីឡាករដែលរកគ្រាប់បាល់ទាំង ៣ នេះរួមមានកីឡាករ Raheem Sterling នៅនាទីទី២នៃការបន្ថែមម៉ោងតង់ទី ១ កីឡាករ Keven De Bruyne នៅនាទី ៥១ ដោយការស៊ុតប៉េណាល់ទី និង មួយគ្រាប់បន្ថែមចុងក្រោយនៅនាទី ២ នៃការបន្ថែមម៉ោងតង់ទី ២ ដោយ កីឡាករ Phill Foden ផងដែរ។

ហើយក្រុមបន្ទាប់ដែលត្រូវជួបជាមួយក្រុម Manchester City នៅថ្ងៃទី ២៣ មិថុនាខាងមុខនេះគឺ Burnley។

បញ្ជាក់ ក្រុមបាល់ទាត់ Manchester City គឺជាដៃគូដ៏ជិតស្និតដោយ មានការទំនុកបម្រុង ឧបត្ថម្ភពីក្រុមហ៊ុនផលិត ស្រាបៀរ កម្ពុជា និង ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជារៀងរាល់ឆ្នាំ៕

This image has an empty alt attribute; its file name is photo_2020-06-19_17-14-42-1024x576.jpg
This image has an empty alt attribute; its file name is photo_2020-06-19_17-14-45-1-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-06-19_17-15-03-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-06-19_17-15-05-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-06-19_17-15-07-1024x1024.jpg
To Top