អត្ថបទ

ផ្ទុះកក្រើក ផ្អើលតំណាងចែកចាយ ម៉ែរួយ មានលុយលានដុល្លារ

ភ្នំពេញ៖ អ្នកស្រីអៀង ស៊ីណា គឺជាតំណាងចែកចាយ របស់ក្រុមហ៊ុនរួយ ដែលបច្ចុប្បន្ននេះអ្នកស្រី បានរីកចម្រើន នឹងមានលុយច្រើនគួរសម បន្ទាប់ពីចូលធ្វើជាតំណាង ចែកចាយរបស់ក្រុមហ៊ុនរួយ តែទម្រាំតែអ្នកស្រី មានថ្ងៃនេះ គឺអ្នកស្រីធ្លាប់ជួប នៅទុក្ខលំបាកច្រើនមែនទែន។

តាមរយៈបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានក្នុងស្រុក អ្នកស្រី អៀង ស៊ីណា បានបង្ហើបពីសាវតា របស់ខ្លួនថា មុននឹងអ្នកស្រីចូលធ្វើជា តំណាងចែកចាយ របស់ក្រុមហ៊ុនរួយ គឺអ្នកស្រី គឺជាអ្នកលក់បាយម្នាក់ នៅក្នុងភ្នំពេញ។

អ្នកស្រីក៏បានបន្តទៀតថា នៅក្នុងអំឡុងពេល នឹងជីវភាព របស់អ្នកស្រី ពិតជាលំបាកខ្លាំងណាស់ ព្រោះមិនសូវរកចំណូលបាននោះទេ ហើយថែមទាំងហត់ទៀត ព្រោះត្រូវលក់បាយផង ត្រូវដុំទឹកកកអោយភ្ញៀវផង ដោយកាលនោះ អ្នកស្រីបានលក់បាយហើយ ក៏ត្រូបលើកទឹកកក អោយភ្ញៀវផងដែល ព្រោះកាលនោះ គ្មានម៉ាស៊ីនទំនើប អ្វីនោះទេ គឺត្រូវដុំដោយដៃខ្លួនឯងផ្ទាល់តែម្តង។

នៅពេលដែលអ្នកស្រី បានលក់បាយផង ដុំទឹកកក ដាក់អោយភ្ញៀវផង គឺធ្វើអោយអ្នកស្រី ហត់ខ្លាំងណាស់ ហើយថែមទាំងមានរូបរាងអាក្រក់ទៀតផង ព្រោះត្រូវលក់ដូរ ជារៀងរាល់ថ្ងៃគ្មានពេលថែសម្រស់នោះទេ ហើយម្នាក់ៗ តែងតែហៅគាត់ថានារីសាច់ដុំ ព្រោះសាច់ដុំ នឹងរូបរាងគាត់ គឺដូចមនុស្សប្រុសបេះដាក់។

អតីតនារីសាច់ដុំរូបនេះ ក៏បានបន្ថែមទៀតថា នៅថ្ងៃមួយពេលដែលលោកស្រី បានសម្រាកពីការលក់ បាយបន្តិច លោកស្រីក៏បានអូសទូរស័ព្ទ មើលក៏ឃើញក្រុមហ៊ុនរួយ រើសតំណាងចែកចាយ ដោយចំណាយដើមទុន ត្រឹមតែ ១៥៦ ដុល្លារប៉ុណ្ណោះ។ ដោយឃើញបែបនេះ ហើយអ្នកស្រីគិតថា ចង់សាកលក់នៅក្រុមហ៊ុនរួយម្តង ក្រែងលអាចកែប្រែ ជីវិតគាត់ខ្លះ ភា្លមៗនោះ គាត់ក៏បានចូលធ្វើជា តំណាងចែកចាយ នៅក្រុមហ៊ុនរួយភ្លាម។

អំឡុងពេលលក់ដំបូង ពិបាកវេទនាណាស់ ត្រូវប្តីនិងម្តាយព្រមទាំងញាតិមិត្តជិតខាង មិនពេញចិត្ត ថាលក់ឡេគ្មានអនាគតទេ តែដោយសារផ្លូវចិត្ត អ្នកស្រីរឹងមាំ បូកផ្សុំការរៀនព្រឹងផ្លូវចិត្ត ពីម៉ែរួយត្រឹមតែជិត ២ ឆ្នាំ  អ្នកស្រីស៊ីណាសល់លុយដល់ទៅជិត មួយលានដុល្លា  ពិតជាមានអភិនិហាជិវិតពេលនេះ ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស  មានមុខមាត់ស្រស់ស្អាត  កេរ្តិ៍ឈ្មោះ ក្នុងសង្គម និងទទួលបាន ការសសើរពីអ្នកជុំវិញខ្លួន ដែលមិនគួរអោយជឿ  ។  

មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីបានក្លាយជា គ្រូចែករំលែកនិងបង្រៀនផ្លូវចិត្តដ៏ល្បីឈ្មោះ មួយរូបផងដែរ គេហៅថាអ្នកគ្រូ  ស៊ីណា ប្រសិនបើបងប្អូន ចង់ទទួលបាន ការចែករំលែកល្អៗ ពីអ្នកគ្រូអាចទៅតាម  Facebook Page : Madam Sina៕

To Top