អត្ថបទ

ក្រុមហ៊ុនផលិត ទឹកក្រូច IZE Cola បន្ថែមម៉ោងផលិត​ ផលិតផលនេះបន្ថែម

ទឹកក្រូចអាយស៍កូឡា IZE Cola ដែលសាធារណជន ជាពិសេសយុវវ័យ បានទទួលស្គាល់ និងគាំទ្រ ខ្លាំងលើទីផ្សារកម្ពុជា បានសម្រេចបន្ថែមម៉ោង ផលិតផលិតផល ទឹកក្រូចអាយស៍កូឡា IZE Cola ដប កាលពីពេលថ្មីៗនេះ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតទឹកក្រូចអាយស៍កូឡា IZE Cola បានឲ្យដឹងថា៖​«ដោយសារតែតម្រូវការ​ទីផ្សារខ្ពស់ មួយរយៈចុងក្រោយនេះ ក្រុមហ៊ុនបានសម្រេច បន្ថែមម៉ោង សង្វាក់ផលិតកម្ម ជាពិសេសទឹកក្រូចអាយស៍ IZE ដប ដែលមានរង្វាន់ ក្នុងគម្របដបភ្ជាប់ ទៅជាមួយជាច្រើនរង្វាន់ផងដែរ»។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏សូមថ្លែងអំណរគុណ ទៅដល់អតិថិជន ដែលបានគាំទ្រ ផលិតផលទឹកក្រូចអាយស៍ នៅទូទាំងប្រទេសកម្ពុជា និងសូមលើកទឹកចិត្ត ដល់អតិថិជនទាំងអស់ កុំភ្លេចពិនិត្យមើលគម្របដប ទឹកក្រូចអាយស៍កូឡា IZE Cola ដើម្បីមានឱកាសឈ្នះ ទូរស័ព្ទដៃស្មានហ្វូន ទឹកប្រាក់សុទ្ធ៥លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងទឹកក្រូចអាយស៍ ជាច្រើនរយរង្វាន់ផងដែរ។

ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុងមាន ៣ រសជាតិ អាយស៏កូឡាអាយស៏ក្រូចឆ្មា និងអាយស៏រសជាតិផ្លែឈើចំរុះ៕

To Top