អត្ថបទ

សួនកម្សាន្តកុមារ Funderland ដែលល្បីខ្លាំង នៅឡាវ ចាប់ផ្តើមបើកដំណើការ សាកល្បង នៅផ្សារទំនើប ជីបម៉ុងណូរូម៉ល ហើយ

ភ្នំពេញ៖ ដំណើរការសាកល្បង សួនកម្សាន្តកុមារ Funderland ដ៏ល្បីខ្លាំងពីប្រទេសឡាវ កំពុងដំណើរការ ទៅយ៉ាងរលូន ដោយទទួលការគាំទ្រ ពីមាតាបិតាជាច្រើន នាំបុត្រធីតាតូចៗ មកចូលរួមសកម្មភាពកម្សាន្ត ជាមួយទីធ្លាដែលមានកូនបាល់ រាប់ម៉ឺនគ្រាប់ ចង្អូលស្គីរំអិលខ្លួន ដ៏សប្បាយ កន្រ្តក់បាល់បោះ រឺស៊័រលោត និងឧបករណ៍ល្បែងកម្សាន្ត កុមារជាច្រើនទៀត ប្រកដោយអនាម័យ និង សុវត្តិភាព។

លោក គ្រីស្តូហ្វ តុង ប្រធានគ្រប់គ្រងអាជីវកម្ម សួនកម្សាន្តកុមារដ៏ល្បីនេះ បានរៀបរាប់ថា “ក្រៅពីឧបករណ៍កម្សាន្តដ៏សំបូរបែប សម្រាប់កុមារ សួនកម្សាន្ត Funerderland ក៏មាន សកម្មភាពបង្កើនភាពឆ្នៃប្រឌិត ដល់កុមារផងដែរ ដូចជាល្បែងផាត់ពណ៌ លើផ្ទាំងគំនូរ និង តុក្កតាធ្វើពីដីឥដ្ឋ រួមជាបណ្ណាល័យ ដែលមានល្បែងផ្គុំរូបច្រើនប្រភេទ សម្រាប់កុមារតូចៗ បូក រួមជាមួយសៀវភៅរឿង ជាច្រើនសម្រាប់កុមារ។

លោកបន្ថែមទៀតថា នៅក្នុងបរិវេណ Funderland យើងក៏មានហាងកាហ្វេ សម្រាប់មាតា បិតា អាចអង្គុយជជែកគ្នា ឬអានសៀវភៅ ជាមួយរសជាតិការហ្វេឆ្ងាញ់ ដែលឆុងពីគ្រាប់ កាហ្វេតែម្តង ខណៈដែលកូនតូចៗ របស់ពួកគេកំពុងលេងសប្បាយ ជាមួយឧបករណ៍ដ៏ សំបូរបែបក្នុងសួនកម្សាន្តរបស់យើង។

លើសពីនេះទៀតសោត នៅក្នុងបរិវេណ Funderland ក៏មានបន្ទប់ដោយឡែក សម្រាប់មាតា បិតារៀបចំធ្វើកម្មវិធីខួបកំណើត អោយកូនតូចៗរបស់ពួកគេ ជាលក្ខណៈគ្រួសារផងដែរ។

ហើយសូមក៏ថ្លែងអំណរគុណ ដល់មាតាបិតាដែលបាននាំកូនតូចៗ របស់ពួកគេមកលេង កម្សាន្តជាប្រចាំនៅទីនេះផងដែរ និង សូមគោរពអញ្ជើញ មាតាបិតាផ្សេងទៀតនាំកូនតូចៗ របស់ពួកគេមកទទួលយក បទពិសោធន៍ដ៏សប្បាយរីករាយ និង បង្កើនភាពឆ្នៃប្រឌិតជាមួយ Funderland

លោកបញ្ជាក់ផងដែរថា ក្នុងកំឡុងពេលសាកល្បងនេះ មាតា បិតាអាណាព្យាបាលទាំងអស់ អាចទទួលបាននូវតម្លៃពិសេស សម្រាប់សំបុត្រ​អោយបុត្រធីតា ត្រឹម ៦ដុល្លារតែប៉ុណ្ណោះ សម្រាប់កុមារម្នាក់ អាចលេងមួយថ្ងៃពេញ ពីថ្ងៃច័ន្ធ ដល់ថ្ងៃសុក្រ និង៨ដុល្លារ សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយការចូលជាសមាជិក ត្រឹមតែ ៣៩៩ ដុល្លារ សម្រាប់រយៈពេល១ឆ្នាំពេញ៕

To Top