អត្ថបទ

ទឹកក្រូចអាយស៍​ នាំយកភាពរំភើប មិនធម្មតា ជូនអ្នកគាំទ្រ សិល្បៈខ្មែរ កក្រើកពេញ ណូរ៉ូ ម៉ល តែម្តង

កាលពីរាត្រីថ្ងៃទី២៦ កក្កដា ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ទស្សនីយភាពដ៏រំភើប រីករាយមិនធម្មតា តាមរយៈកម្មវិធី «សិល្បៈស្រុកយើង» ដែលមានការសម្តែង ល្ខោនខោល របាំប្រពៃណី និងចម្រៀងពី Smallworld Smallband ក្រុមតូច ជាពិសេសការផ្តល់ទឹកក្រូចអាយស៍ ដោយឥតគិតថ្លៃ រាប់រយដបជូនអ្នកទស្សនា នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ។

កញ្ញា មុនីនាថ និយាយថា៖ «នាងខ្ញុំអត់ស្តាយក្រោយសោះ ដែលមករង់ចាំមើល ការសម្តែងនៅថ្ងៃហ្នឹង។ ខ្ញុំសូមសរសើរដល់ការរៀបចំ ឲ្យមានកម្មវិធីបែបហ្នឹង ដែលខ្ញុំអាចមកមើល ល្ខោនខោល ហើយបានជួបជាមួយ អាយដលទៀត។ លើសពីនេះ បានកាដូទឹកក្រូចអាយស៍ IZE ដ៏ឆ្ងាញ់ពិសា។ ខ្ញុំសប្បាយចិត្តមែនទែន ហើយក៏អរគុណអាយស៍ IZE ដែលគិតគូរ ដល់ហ្វេនដូចខ្ញុំជាដើម»។

លោក ពិសិទ្ធ និស្សិតផ្នែកច្បាប់ ឲ្យដឹងថា៖ «ចាំយូរហើយបង។ ខ្ញុំចង់មើលល្ខោនខោលផ្ទាល់ យូរហើយ។ អ្វីដែលខ្ញុំមិនបានរំពឹងទុក គឺបានអាយស៍ IZE ហ្វ្រី ហើយបើកមកត្រូវ រង្វាន់៥ពាន់ទៀត ហេងនោះហេង! កាន់តែសប្បាយចិត្តមួយទៀត គឺបានសុំថតរូបជាមួយ អាយដលកេសរទៀត»។

គួរជម្រាបថា «សិល្បៈស្រុកយើង» ដែលធ្វើឡើង ដើម្បីលើកស្ទួយសិល្បៈខ្មែរ ចាប់ផ្ដើមដំណើរការឡើងវិញ ដោយធ្វើការសម្ដែង រៀងរាល់ថ្ងៃអាទិត្យចុងខែ នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ពីម៉ោង៥-៧:៣០ល្ងាច៕

To Top