អត្ថបទ

អ៊ែមមឺរឹត ធានារាប់រង ការចំណាយរបស់អតិថិជន លើកូវីដ-១៩ ប្រសិនបើ ធ្វើរោគវិនិច្ឆ័យ ឃើញវិជ្ជមាន ក្នុងពេលធ្វើដំណើរ

ទីក្រុងឌូបៃ ថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០៖ ដើម្បីជំរុញការធ្វើដំណើរឲ្យកាន់តែមានទំនុកចិត្តនិងប្រកបដោយភាពជឿជាក់ ដល់អតិថិជន ក្រុមហ៊ុនអ៊ែមមឺរឹតនឹងចំណាយលើថ្លៃព្យាបាល រហូតដល់ ១៥០,០០០ អឺរ៉ូ និងថ្លៃចំណាយលើចត្តាឡីស័ក ១០០អឺរ៉ូ ក្នុងមួយថ្ងៃ សម្រាប់រយៈពេល១៤ ថ្ងៃប្រសិនបើពួកគេត្រូវបាន គេធ្វើរោគវិនិច្ឆ័យឃើញថា មានជម្ងឺកូវីដ១៩ ក្នុងពេលធ្វើដំណើរ ខណៈពេលដែលពួកគេនៅឆ្ងាយពីផ្ទះ។ ការធានាទទួលរាប់រងលើការចំណាយនេះ ក្រុមហ៊ុនផ្តល់ជូនដល់អតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។

លោក HH Sheikh Ahmed bin Saeed Al Maktoum ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន អ៊ែមមឺរឹត មានប្រសាសន៍ថា “ ក្រោមការណែនាំរបស់ អ្នកអង្គម្ចាស់ Sheikh Mohammed អនុប្រធានាធិបតីនិងនាយករដ្ឋមន្រ្តី នៃប្រទេសអារ៉ាប់រួម និងជាអ្នកគ្រប់គ្រង នៃទីក្រុងឌូបៃ អ៊ែមមឺរឹត មានមោទនភាពក្នុងការនាំមុខ និងបង្កើនទំនុកចិត្ត សម្រាប់ការធ្វើដំណើរអន្តរជាតិ។ យើងដឹងថា ប្រជាជនចង់ធ្វើដំណើរ ខណៈដែលព្រំដែនជុំវិញពិភពលោកបើកជាបណ្តើរៗ ប៉ុន្តែពួកគាត់កំពុងស្វែងរកភាពបត់បែន និងការធានាប្រសិនបើមានអ្វី មិននឹកស្មានដល់កើតឡើងនៅពេលធ្វើដំណើរ”។

លោកបានបន្ថែមទៀតថា “អ៊ែមមឺរឹតបានខិតខំប្រឹងប្រែងអនុវត្តគ្រប់ជំហាន នៃការធ្វើដំណើររបស់អតិថិជនដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងហើយយើងក៏បានផ្លាស់ប្តូរគោលការណ៍ នៃការកក់របស់យើងដើម្បីផ្តល់នូវភាពបត់បែនដែរ។ ឥឡូវនេះ យើងកំពុងតែឈានទៅមុខមួយកម្រិតទៀត បន្ទាប់ពីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ នៅលើពិភពលោក ដែលផ្តល់ជូនអតិថិជនរបស់យើង នូវការធានារ៉ាប់រងជាសកលដោយឥតគិតថ្លៃ សម្រាប់ការចំណាយលើថ្លៃព្យាបាល និងការធានារ៉ាប់រង ប្រសិនបើពួកគេត្រូវចំណាយ ក្នុងកំឡុងពេលធ្វើដំណើរ។ វាគឺជាការវិនិយោគរបស់យើង ប៉ុន្តែយើងផ្តល់អាទិភាពឲ្យអតិថិជនរបស់យើង ហើយយើងជឿជាក់ថាពួកគេ នឹងស្វាគមន៍គំនិតផ្តួចផ្តើមនេះ”។

ក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់នៅលើពិភពលោក ទទួលរាប់រង់ការចំណាយជាសកល ដែលទាក់ទងនឹងជំងឺកូវីដ១៩ ការគ្របដណ្តប់លើការចំណាយ លើកូវីដ-១៩ ដែលពាក់ពន្ធ័លើការព្យាបាល និងចត្តាឡីស័កត្រូវបានផ្តល់ជូនដល់អតិថិជន របស់ក្រុមហ៊ុន ដោយឥតគិតថ្លៃគ្រប់ថ្នាក់ហោះហើរ និងគ្រប់គោលដៅ។

ការគ្របដណ្តប់លើការចំណាយនេះ នឹងមានប្រសិទ្ធភាព ភ្លាមៗលើអតិថិជនដែលធ្វើដំណើរជាមួយ អ៊ែមមឺរឹត រហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ (ការហោះហើរលើកដំបូងដែលត្រូវបញ្ចប់នៅ ឫ មុនថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០)។ វាមានសុពលភាពរយៈពេល ៣១ ថ្ងៃចាប់ពីពេល ដែលពួកគេហោះហើរ ដំបូងនៃដំណើររបស់ពួកគេ។ នេះមានន័យថា អតិថិជនរបស់អ៊ែមមឺរឹត អាចបន្តទទួលបានអត្ថប្រយោជន៍ ពីការធានាបន្ថែមនេះ ទោះបីពួកគេធ្វើដំណើរបន្តទៅទីក្រុងមួយផ្សេងទៀត បន្ទាប់ពីទៅដល់គោលដៅរបស់ពួកគេដោយអ៊ែមមឺរឹត។

អតិថិជនមិនចាំបាច់ចុះឈ្មោះ ឬបំពេញបែបបទណាមួយ មុនពេលពួកគេធ្វើដំណើរ ហើយក៏មិនតម្រូវអោយមានកាតព្វកិច្ចផ្សេង ដើម្បីប្រើប្រាស់ការធានានេះ ដែលផ្តល់ដោយអ៊ែមមឺរឹតនោះទេ។ រាល់អតិថិជនដែលរងផលប៉ះពាល់ ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឃើញថាមានកូវីដ ១៩ ក្នុងកំឡុងពេលធ្វើដំណើរ ពួកគេគ្រាន់តែទាក់ទងតាមទូរស័ព្ទបន្ទាន់ ដើម្បីទទួលបានជំនួយនិងការធានា។

លេខទូរស័ព្ទទាន់ហេតុការណ៍ និងព័ត៌មានលំអិតអំពីអ្វី ដែលចំណាយទាក់ទង នឹងការគ្របដណ្តប់ លើការធានាលើ កូវីដ-១៩ មាននៅលើគេហទំព័រ www.emirates.com/COVID19assistance

ភាពបត់បែននិងការធានា ជាមួយនឹងការបើកព្រំដែនជាបណ្តើរៗ នៅរដូវក្តៅនេះ អ៊ែមមឺរឹតបានធ្វើការកែសម្រួលគោលនយោបាយ នៃការកក់សំបុត្ររបស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវភាពបត់បែននិងទំនុកចិត្តបន្ថែមទៀត លើការរៀបចំផែនការធ្វើដំណើររបស់ពួកគេ។ អតិថិជនដែលមានផែនការធ្វើដំណើរ ត្រូវបានរំខានការហោះហើរ ពីការរឹតត្បិតការធ្វើដំណើរដែលទាក់ទង និងជំងឺកូវីដ -១៩ អាចរក្សាទុកសំបុត្ររបស់ពួកគេ ដែលមានសុពលភាពរយៈពេល ២៤ ខែនិងកក់ឡើងវិញ ដើម្បីហោះហើរនៅពេលក្រោយ ស្នើសុំប័ណ្ណធ្វើដំណើរ( Travel vouchers) ដើម្បីទូទាត់នឹងការទិញសំបុត្រនាពេលអនាគត ឬស្នើសុំការសងប្រាក់វិញ តាមរយៈទម្រង់ពាក្យអនឡាញ នៅលើគេហទំព័ររបស់អ៊ែមមឺរឹត ឬតាមរយៈភ្នាក់ងារកក់សំបុត្ររបស់ពួកគាត់។

បច្ចុប្បន្នអ៊ែមមឺរឹតដំណើរការហោះហើរជាង៦០គោលដៅ នៅក្នុងបណ្តាញរបស់ខ្លួនដោយសម្រួល ដល់ការធ្វើដំណើររវាងទ្វីបអាមេរិក អឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ានិងអាស៊ីប៉ាស៊ីហ្វិក តាមរយៈការតភ្ជាប់យ៉ាងងាយស្រួល ពីទីក្រុងឌូបៃសម្រាប់អតិថិជននៅទូទាំងពិភពលោក។

ទីក្រុងឌូបៃត្រូវបានបើក៖ អតិថិជនពីបណ្តាញអ៊ែមមឺរឹត ឥឡូវអាចធ្វើដំណើរទៅកាន់ឌូបៃបាន ខណៈដែលទីក្រុងបានបើកដំណើរការឡើងវិញ សម្រាប់ភ្ញៀវជំនួញ និងទេសចរការកំសាន្តដោយមានពិធីសារធ្វើដំណើរតាមអាកាសថ្មីដែលការពារសុខភាពនិងសុវត្ថិភាពរបស់ភ្ញៀវទេសចរនិងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម អំពីតម្រូវការចូលសម្រាប់ភ្ញៀវអន្តរជាតិ ទៅកាន់ទីក្រុងឌូបៃសូមចូលទៅកាន់ គេហទំព័រ www.emirates.com/flytoDubai

សុខភាពនិងសុវត្ថិភាពជាបឋម៖ អ៊ែមមឺរឹត បានអនុវត្តវិធានការណ៍ គ្រប់ជ្រុងជ្រោយនៅគ្រប់ជំហាន នៃការធ្វើដំណើររបស់អតិថិជនដើម្បីធានាសុវត្ថិភាពដល់អតិថិជន និងនិយោជិករបស់ខ្លួន នៅលើដីនិងលើអាកាសរួមទាំងការចែកចាយ នូវឧបករណ៍អនាម័យដែលមានផ្ទុក នូវរបាំងមុខស្រោមដៃ ទឹកជូតអនាម័យ និងថ្នាំប្រឆាំងនឹងបាក់តេរី ដល់អតិថិជនទាំងអស់។ សម្រាប់ព័ត៌មានបន្ថែមអំពីវិធានការ ទាំងនេះនិងសេវាកម្ម ដែលមាននៅលើជើងហោះហើរនីមួយៗ សូមចូលទៅកាន់គេហទំព័រ www.emirates.com/yoursafety

ការរឹតបន្តឹងការធ្វើដំណើរ៖ អតិថិជនត្រូវបានគេរំលឹកលើការរឹតបន្តឹង ពីការធ្វើដំណើរនៅតែមាន ហើយអ្នកដំណើរ នឹងត្រូវបានទទួលបានការហោះហើរ ប្រសិនបើពួកគេគោរពនិងបំពេញ បានតាមគ្រប់តម្រូវការ គ្រប់លក្ខណៈវិនិច្ឆ័យតាមគោលនយោបាយ នៃប្រទេសដែលពួកគាត់ហោះទៅ។

សូមចូលទៅកាន់៖ www.emirates.com/travelrestrictions
អ្នកមានលំនៅដ្ឋាននៅទីក្រុងឌូបៃ អាចពិនិត្យមើលតម្រូវការធ្វើដំណើរចុងក្រោយបង្អស់នៅ៖ www.emirates.com/returntoDubai

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
ekcambodia@redhill.asia
+855 87 57 29 26

To Top