អត្ថបទ

អ្នកព្រៃវែង ឈ្នះបាន ៥លានរៀល ពី WURKZ ល្មមទិញបាន ជ្រូក៤ និងមេគោ១ ក្នុងខែថ្មី

ព្រៃវែង៖ ទឹកប្រាក់៥លានរៀល ពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) បានសម្រេចបំណង កសិកររស់នៅភូមិត្បែង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយទិញបានជ្រូក៤ក្បាល និងមេគោមួយ។

លោក ស៊ុន ម៉ៅ បានប្រាប់ឲ្យដឹង​ ពីដំណើរនៃការឈ្នះនេះថា៖ «ការពិតខ្ញុំហូបវើក WURKZ រាល់តែថ្ងៃហ្នឹង។ ដល់តែថ្ងៃទី៣១ កក្កដា ខ្ញុំហូបអស់២កំប៉ុង ហើយ៥លានរៀល គឺគាស់បាន ពីកំប៉ុងទី២ ម៉ោង៤រសៀល»។

លោកបន្ថែមថា៖ «គ្រាន់តែគាស់ឈ្នះភ្លាម ខ្ញុំនឹកភ្នកភ្លាម ដល់គម្រោងទិញគោ និង ជ្រូកបន្ថែម។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំថែមទាំងបានទៅមើលគោ និង ជ្រូក ព្រមទាំងតថ្លៃរួចទៀតផង រង់ចាំតែថ្ងៃល្អ ទៅយកតែប៉ុណ្ណោះ»។

ក្នុង១សប្តាហ៍ ចាប់ពីថ្ងៃទី ២៧-០៣ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រកឃើញអ្នកឈ្នះ សរុប ចំនួន៣២នាក់។

គាស់វើកWURKZ ថ្ងៃនេះ ដើម្បីមានឱកាសឈ្នះ ទឹកប្រាក់សុទ្ធ ៥០លានរៀល ៥លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ពាន់រៀល និង វើក WURKZ ជាច្រើនកំប៉ុងទៀត៕

To Top