អត្ថបទ

Cellcard អបអរអតិថិជន ២រូប មកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ឈ្នះទឹកប្រាក់ ៤ម៉ឺនដុល្លារ

សែលកាត នៅតែបន្តការផ្តល់ជូន ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ជូនដល់អតិថិជន របស់ខ្លួន ក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះ បានរកឃើញ​ អ្នកដែលមានសំណាង ២នាក់ ក្នុងម្នាក់ៗ ឈ្នះទឹកប្រាក់ រហូតទៅដល់ ២០ ០០០ ដុល្លារ សរុបទឹកប្រាក់ ៤ម៉ឺនដុល្លារ ដែលអ្នកទាំងពីរ ជាអ្នករស់នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ​ ។

លោក សយ កុសល ជាកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងធ្នង់ ឃុំទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្ដាល បានឈ្នះប្រាក់ពីរង្វាន់ ២ម៉ឺនដុល្លារ កាលពីថ្ងៃទី៣១ ខែកក្កដា កន្លងទៅថ្មីៗនេះ ចំណែកលោក សំ លីន ជាមន្ត្រីរាជការ មានទីលំនៅបច្ចុប្បន្ន ភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុង ច្បារមន ខេត្តកំពង់ស្ពឺ​ បានឈ្នះប្រាក់ពីរង្វាន់ ២ម៉ឺនដុល្លារ កាលពីថ្ងៃទី២៩ ខែកក្កដា ដូចគ្នា ។

កម្មវិធីឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ ចាប់ផ្តើមការចាប់រង្វាន់ Live ផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៏ CTN រៀងរាល់ថ្ងៃនៅម៉ោង 7 ល្ងាច និងនៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត។ ចូលរួមលេងជាមួយ កម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ ទាំងអស់គ្នា ដោយគ្រាន់តែ តេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបាន លេខផ្សងសំណាងទាំង ៦ ខ្ទង់៕

To Top