អត្ថបទ

អំណោយទឹកបរិសុទ្ធ កម្ពុជា ដល់នគរបាលចម្រុះ ជាគំរូស្មារតីនៃការវិនិយោគ ប្រកបដោយចីរភាព

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា ទ្រង់ទ្រាយធំ រហូតដល់ជាង ២ម៉ឺនកេស ឬគិតជាថវិកា ជាង៧ម៉ឺនដុល្លារ ដល់មន្តី្រនគរបាលចម្រុះ ទូទាំងប្រទេស ពីថ្ងៃទី១០ សីហា រហូតដល់ដំណាច់ឆ្នាំ២០២០។

នៅព្រឹកថ្ងៃទី១៤ សីហានេះ លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំក្រុមការងារ ចុះចែកទឹកបរិសុទ្ធ កម្ពុជា ដល់មន្រ្តីនគរបាលចម្រុះ ក្នុងសង្កាត់ ចំនួនពីរគឺ សង្កាត់ព្រែកកំពឹស និង រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

លោកបណ្ឌិត អ៊ឹម សុធារិទ្ធ ថ្លែងថា «មន្រ្តីនគរបាលចម្រុះ និង នគរបាលចរាចរណ៍ របស់យើងតែងតែ មមាញឹកជួយសម្រួលចរាចរណ៍ ដោយមិនគិតនឿយហត់។ ម្ល៉ោះហើយ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលកំណត់ចក្ខុវិស័យថា ការវិនិយោគ និងការបរិច្ចាគទៅសង្គមវិញ ត្រូវដើរទន្ទឹមគ្នា ក៏សម្រេចត្រូវតែលើកទឹកចិត្ត ដល់មន្រ្តីនគរបាលចម្រុះ របស់យើង តាមរយៈចែកចាកទឹកបរិសុទ្ធ កម្ពុជា ដល់មន្រ្តីនគរបាល ចរាចរណ៍ទូទាំងប្រទេស»។

កន្លងមក ទឹកបរិសុទ្ធ កម្ពុជា ក៏ត្រូវបានយកទៅបរិច្ចាគ ដល់មន្ទីរពេទ្យធំៗជាច្រើន ក្នុងរាជធានីភ្នំពេញ ក្រសួងសុខាភិបាល និងនគរបាលចាំយាម តាមច្រកចេញចូលនានា អំឡុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង កូវីដ១៩ផងដែរ។

ទឹកបរិសុទ្ធ កម្ពុជា ជាផលិតផលមួយ ក្នុងចំណោមផលិតផលឯទៀតដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ គូដូ KUDO របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៕

To Top
×