អត្ថបទ

កុំបារម្ភរកអីពិសា! ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល និងជីបម៉ុង បាក់ទូកសិនធើរ ដំណើរការធម្មតា ក្នុងពេលឈប់សម្រាក ដោយផ្តល់ជូន​​ តម្លៃពិសេស ទៅលើម្ហូបអាហារ ភេសជ្ជៈ និងទំនិញ

ភ្នំពេញ៖ លោកស្រី លី សុខឆេង អគ្គនាយិការរងជាន់ខ្ពស់ នៃផ្សារទំនើបជីបម៉ុង ម៉ល បាន ជូនដំណឹងដល់ពលរដ្ឋ នៅរាជធានីភ្នំពេញទំាងអស់ អោយបានជ្រាបថា មជ្ឈមណ្ឌលផ្សារ ទំនើប ជីបម៉ុង ណូរ៉ូម៉ល និង ជីបម៉ុង បាក់ទូកសិនធើ នៅតែបើកដំណើរ ការដូចធម្មតា រួមជាមួយការផ្តល់ជូន នូវការបញ្ចុះតម្លៃពិសេស ផ្សេងៗគ្នាផងដែរ ទៅលើទាំងម្ហូបអាហារ និង ភេសជ្ជៈ ។

កម្មវិធីពិសេសនេះ មានចាប់ពី 10% ទៅ 30% ឯណោះក្នុងកំឡុងពេល ឈប់សម្រាកខាងមុខនេះ ដូចជាសាច់ មាន់បំពង ប៊ឺហ្គើពី Loui Siana Chicken, ភោជនីយដ្ឋាន Banna Leaf, ឌីមសាំ, Santa fé, Auntie Anne’s, ហាងសម្លៀកបំពាក់កីឡា adidas, ហាងវ៉ែនតា Eye Care, ហាងទឹកអប់ PARFUMERIE, រីឯ ជីបម៉ុង បាក់ទូក សិនធើ រួមមានដូចជាន Noir Café, E&M, Dikasi, BreadTalk, the Alley។

លោកស្រី ក៏បានឆ្លៀតឱកាស ជូនពរដល់ដៃគូអាជីវកម្ម និង ពលរដ្ឋកម្ពុជា ក្នុងឱកាសឈប់ សម្រាកខាងមុខ យ៉ាងដូច្នេះផងដែរថា “សូមអោយកិចខិតខំប្រឹងប្រែ ធ្វើផែនការអាជីវកម្ម អនុវត្តដោយយកចិត្តទុកដាក់ និង ការសម្រេចចិត្តដ៏ត្រឹមត្រូវ នៃដៃគូរអាជីវកម្មជាមួយ មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុងម៉ល ទទួលបានជោគជ័យ ជានិច្ចជាមួយយើង ហើយបន្ត រីកលូតលាស់ កាន់តែធំឡើងច្រើនឡើង ជារៀងរាល់ឆ្នាំ និង សូមអោយធ្វើដំណើរ ដោយសុវត្តិភាព និង សប្បាយរីករាយបំផុត សម្រាប់គ្រប់ក្រុមគ្រួសារ សម្រាប់អ្នកមានគម្រោង ទៅលេងស្រុកកំណើត ឬរមណីយដ្ឋានផ្សេងៗ។ “

លោកស្រីក៏បានក្រើនរម្លឹកផងដែរ អោយពលរដ្ឋកម្ពុជាទាំងអស់ បន្តថែរក្សាអនាម័យអោយ បានខ្ជាប់ខ្ជួនជានិច្ច ដោយមានទឹកអាកុល និង ម៉ាសជាប់ខ្លួនជានិច្ច និង រក្សារគម្លាត ឬជៀស វាងទៅកន្លែង ដែលមានការប្រមូលផ្តុំ ច្រើនកុះករ ដើម្បីបង្ការនូវហានីភ័យ នៃការឆ្លងជម្ងឺ ផ្សេងៗ៕

To Top
×