អត្ថបទ

ក្រុមហ៊ុននាំចូល​ផ្តាច់មុខ រថយន្ត Jaguar Land Rover រៀបចំ ចំណាត់តាំង នាយកគ្រប់គ្រងថ្មី

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (​RMA Cambodia) ដែលជាក្រុមហ៊ុនាំចូល​ផ្តាច់មុខ រថយន្ត Jaguar Land Rover កាលពីពេលថ្មីៗនេះ បានរៀបចំ​ចំណាត់តាំង​នាយកគ្រប់គ្រងថ្មី ។

ក្នុងកម្មវិធីសន្និសីទ ត្រូវបានធ្វើឡើងក្រោមការចូលរួម ពីលោក ងន សាំង​ ដែលជាអគ្គនាយកគ្រប់គ្រង នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (​RMA Cambodia) លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land Rover Cambodia គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងបណ្តារអ្នកសារព័ត៌មានជាច្រើនរូប ។

ក្រោមការដឹកនាំថ្មី របស់លោក សុខ សុន្ទរ៉ា លោកទើបតែធ្វើការសម្ពោធ ជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើប ចុងក្រោយបំផុត គឺរថយន្ត Land Rover Defender 2020 ហើយ ក្នុងនោះផងដែរ លោក ក៏មានគម្រោង ក្នុងការសម្ពោធជាផ្លូវការ នូវរថយន្ត Jaguar I-PACE 2020 ក្នុងពេលឆាប់ៗនេះ ។

គួរបញ្ជាក់ផងដែរថា លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗ អំពីមូលហេតុ ដែលអតិថិជន ងាកពីការទិញរថយន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត និងការធានា​យ៉ាងត្រឹមត្រូវ ដោយលោកបានលើកឡើងថា “រាល់រថយន្តទាំងអស់ គឺនាំចូលដោយផ្តាល់ពីរោងចក្រ និងផលិតឡើងសម្រាប់ប្រើប្រាស់ ក្នុងតំបន់ អាស៊ី មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជួលជុល យ៉ាងច្បាស់លាស់ មុននឹងធ្វើការដាក់លក់ ដោយមានការធានា លក្ខណៈ យូរអង្វែង រហូតដល់៥ឆ្នាំ ពីជាងមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាល ពីរោងចក្រផ្ទាល់” ។

បើតាមប្រសាសន៍លោក សុខ សុន្ទរ៉ា បានអោយដឹងថា ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ​របស់អតិថិជន ចំពោះរថយន្តមួយទឹក ក្រុមហ៊ុនមានការផ្តល់ជូន នូវការលក់ រថយន្តមួយទឹក ដែលមានគុណភាពខ្ពស់ និងផ្តល់ការធានា រហូតដល់រយៈពេល ២ឆ្នាំ ។

ជាកិច្ចបញ្ចប់ សន្និសីទសារព័ត៌មាន លោក សុខ សុន្ទរ៉ា បានបន្ថែមអំពី ការពេញនិយម​របស់រថយន្ត Jaguar និង Land Rover ក្នុងទីផ្សារ នៃប្រទេសកម្ពុជា ថា ដោយសារតែ​ផ្តោតសំខាន់បំផុតទៅ​លើ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូឡូជី ដ៏ទំនើប ដែលសាកសមបំផុត សម្រាប់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវ ។

ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំយ៉ាង យកចិត្តទុកដាក់បំផុត ជាមួយអតិថិជន ដែលភ្ជាប់ជាមួយនឹងផលិតផល ដែលមិនធ្វើអោយអតិថិជន ខកបំណងបន្ទាប់ពីបាន​ ជាវរថយន្តពីក្រុមហ៊ុនផ្ទាល់៕

គួរបញ្ជាក់ថា រថយន្ត Jaguar និង Land Rover គឺជាម៉ាក់រថយន្តដ៏ល្បី ពីចក្រភពអង់គ្លេស ហើយបាននាំចូល និងចែកចាយផ្តាច់មុខ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុល រថយន្ត Jaguar និង Land Rover គឺស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងលេខ៖ 023 888-811/ 070 999-111 ។

To Top
×